ថ្ងៃអង្គារ ទី23 ខែឧសភា ឆ្នាំ 2017

 English

ការបោះឆ្នោត

សេច​ក្ដី​ស្នើវិ​សោធនក​ម្មបទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា នៃ​ព្រះ​រាជា​ណាច​ក្រកម្ពុជា​រដ្ឋធម្មនុញ្ញ និងមាត្រាច្បាប់មួយចំនួនដែលពាក់ព័ន្ធ

បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា («បទបញ្ជាផ្ទៃក្នុង») ដែលមាន៨៣ មាត្រា និងចែកចេញជា១៧ជំពូក ត្រូវ​បាន​ត្រួត​ពិ​និត្យ​ឡើង​វិញឆ្លើយ​តប​ទៅនឹង​កិច្ចព្រម​ព្រៀង​ដំ​ណោះ​ស្រាយ​នយោបាយ​នៃ​គណៈកម្ម​កា​រ​ចំ​រុះគណ​បក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណ​បក្ស​សង្រ្គោះ​ជាតិ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និង​គោល​ការណ៍​គ្រឹះ​នៃ​វិធាន​សភា​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្រិតអន្តរជាតិ។

សូមចុចទីនេះដើម្បីអានអត្ថបទដើម

សេច​ក្តីថ្លែង​ការណ៍រួម​ស្តី​ពី​សេច​ក្តី​ស្នើ​វិ​សោធ​ន​កម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុ​ជា និង​អ្នក​ជំ​នាញ​ឯក​រាជ្យ យល់​ឃើញ​ថា កិច្ច​ព្រម​ព្រៀង​ដំ​ណោះ​ស្រាយ​ន​យោ​បាយ​កាល​ពី​ថ្ងៃ​ទី​ ២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណ​បក្សប្រជាជក​ម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្តល់

​គោល​ការណ៍ជា​មូល​ដ្ឋាន​មួយ​ចំនួន ដើម្បី​នា​ធា​​ឲ្យ​ដំ​ណើរ​រដ្ឋស​ភា​មាន​ប្រ​សិទ្ធិ​ភាព និង​តម្លាភាព ស្រប​តាម​គោល​ការណ៍​ប្រ​ជាធិបតេយ្យសេរីពហុបក្ស និងរបបសភានិយមនៅកម្ពុជា។


សូមចុចទីនេះដើម្បីអានអត្ថបទដើម

លិខិតចំហរចំពោះ​គណបក្សប្រជាជនកម្ពុចា​ និង គណបក្សសង្គ្រោះជាតិ

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត​យល់ឃើញថា ដើម្បីឲ្យការអនុវត្តកិច្ច​ព្រម​ព្រៀងដំណោះ​ស្រាយ​នយោបាយ​រវាកគណបក្សប្រជា​ជន​កម្ពុជា​ និង គណបក្ស​សង្គ្រោះជាតិ ប្រព្រឹត្តទៅប្រកបដោយ​ភាពប្រាកដប្រជា និង​តម្លាភាពហើយ​អាចមើលឃើញ​ពី​ភាព​ប្តេជ្ញានៃភាគី​ទាំងសងខាង​ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត​សូមផ្តល់អនុសាសន៍ដូចខាងក្រោមៈ

សូមចុចទីនេះដើម្បី​អានអត្ថបទដើមទាំងស្រុង

សេច​ក្តីថ្លែ​ង​ការណ៍​រួម​ស្តី​ពី​ការ​វាយ​តម្លៃលើ​ កិច្ច​ព្រម​ព្រៀង​ដំ​ណោះ​ស្រាយ​ន​យោ​បាយ​រវាង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណ​បក្ស​សង្រ្គោះ​ជាតិ​និង​អនុសាសន៍​លើ​ការ​អនុវត្តន៍​កិច្ច​ព្រម​ព្រៀង

បន្ទប់ស្ថាន​ការណ៍​នៃ​អង្គ​ការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា យល់​ឃើញ​ថា កិច្ច​ព្រម​ព្រៀង​ជាបន្តប​ន្ទាប់​នៃថ្នាក់​ដឹក នាំ​កំ​ពូល និង​គណៈ​កម្មា​ធិ​ការ​ចម្រុះ ពិសេស​កិច្ចព្រម​ព្រៀង​ថ្ងៃទី ២២ កក្កដា ឆ្នាំ២០១៤ស្តី​ពី​ដំ​ណោះ​ស្រាយ​នយោបាយ រវាង​គណ​បក្ស​ប្រ​ជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ចំ​ណុច​ចាប់​ផ្តើម​ដ៏​មាន​សារៈ​សំខាន់ ដើម្បី​ឈាន​ទៅ​រក​កំ​ណែ​ទម្រង់​ប្រ​កប​ដោយ​ការ​យោគ​យល់​គ្នា ដើម្បី​ពង្រឹង​ដំ​ណើរ​ការ​បោះ​ឆ្នោត និង​ប្រ​ជាធិប​តេយ្យ។ កិច្ច​ព្រម​ព្រៀង​នោះ​ក៏​បាន​បន្ថយ​ស្ថាន​ភាព​តាន​តាំងនិង​បញ្ចប់​បញ្ហាជាប់​គាំង​នយោបាយ​ដែល​បាន​ផ្តល់​ផល​អវិជ្ជ​មាន​ដល់​ជីវភាព​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ និង​សក្កានុពល​សេដ្ឋកិច្ច នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

 

សេច​ក្តីថ្លែង​ការណ៍​រួម ស្តី​ពី​ជំ​ហរ​សង្គម​ស៊ីវិល ជុំវិញ​ស្ថាន​ភាព​សិទិ្ធ​មនុស្ស​បច្ចុប្បន្ន​នៅ​កម្ពុ​ជា​ពាក់​ព័ន្ធ​ការចាប់​ឃុំខ្លួន បេក្ខជន​ជាប់​ឆ្នោត​តំ​ណាង​រាស្រ្ត និង​សកម្ម​ជន​នយោបាយ

ក្រុមអង្គការសង្គមស៊ីវិល ជាអង្គការសមាគម ក្រៅ​រដ្ឋាភិបា​ល​មិន​ធ្វើនយោបា​យ និង មិនរក​កម្រៃ​នៅ​ក្នុង​ប្រ​ទេសកម្ពុជា​ចាត់ទុ​ថា​សកម្មភាព​​រដ្ឋាភិ​បាល​កម្ពុជា​ដែល​បាន​ចាប់​និង​ឃុំ​ខ្លួន​បេក្ខជន​ជាប់​ឆ្នោត​តំ​ណាង​រាស្រ្ត​របស់​គណ​បក្សសង្រ្គោះជាតិ គឺ​ជាចេត​នា​នយោបាយ​ជា​ជាង​ការ​យក​ច្បាប់​ទៅ​អនុវត្តន៍​ឲ្យ​បាន​ត្រឹម​ត្រូវ  និង​បាន​កំពុង​ធ្វើ​ឲ្យការ​គោរព​សិទិ្ធមនុស្ស​ជា​មូល​ដ្ឋាន​និង​លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដើរ​ថយ​ក្រោយ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

ញត្តិ​ទាម​ទារ​ការ​ដោះ​លែង​បេក្ខ​ជ​ន​ជាប់​ឆ្នោត​តំ​ណាង​រាស្រ្តសំ​ដែង​មតិនៅ​ទី​លាន​ប្រជាធិបតេយ្យ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ មាន​ការ​ខក​ចិត្ត និង​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះព្រឹត្តិ​ការណ៍​ប្រទូស្តរ៉ាយ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ វេលា​ម៉ោង​៩​ព្រឹក​រវាង​ប្រជាពល​រដ្ឋ​ម្ចាស់ឆ្នោត បេក្ខ​ជន​តំ​ណាង​រាស្ត្រជាប់​ឆ្នោត  ដែល​ចង់​បញ្ចេញ​មតិ​​ធ្វើ​កូដ​កម្ម​ដោយ​សន្តិភាព​ជាមួយ​នឹង​កងសន្តិសុខខណ្ឌដូនពេញ​នៅចំណុច​ស្ពាន​នាគ នឹង​​​ទី​លាន​ប្រជាធិបតេយ្យ នៃរាជធានីភ្នំ​ពេញដែល​ជាក​ន្លែង​បញ្ចេញមតិ​របស់​ម្ចាស់​ឆ្នោត។ ការ​ប្រទូស្តរ៉ាយ​គ្នា​នេះបង្ក​ឲ្យ​មាន​របួស​ចំនួន​៣១នាក់ ដែល​ក្នុង​នោះខាង​កង​សន្តិសុខ​ខណ្ឌ​មាន​ចំនួន​១៧នាក់ និងមាន​ការ​ឃាត់​ខ្លួន​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​១​នាក់ និង​បេក្ខ​ជន​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​៥នា​ក់ ជាពិសេស​បេក្ខជន​ស្ត្រី​ជាប់​ឆ្នោត​ជា​អ្នក​តំ​ណាង​តំ​ណាង​រាស្ត្រ លោក​ស្រី មួរ​ សុខហួរ​ ផងដែរ។ ទង្វើនៃ​ការ​ចាប់​ឃាត់​ខ្លួន​ទាំង​នេះ វាមិនស្របនឹងស្ថានភាពបច្ចុប្បន្ន ខណៈ​ពេល​ដែល​មិន​ទាន់​មាន​ការ​ប្រ​កាស​អាស​ន្នជាផ្លូវ​ការ​ដោយ​ព្រះ​មហាក្សត្រ និង​រដ្ឋាភិ​បាលកម្ពុជានៅឡើយទេ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

 

សេច​ក្តី​ជូន​ដំ​ណឹង​អំពី “​សេច​ក្តី​ស្នើវិ​សោធ​ន​កម្មក្រប​ខណ្ឌ​ច្បាប់​ទាក់​ទង​ស្ថាប័ន​គ្រប់​គ្រង​ការ​បោះឆ្នោត​ យន្តការ​ដោះ​ស្រាយ​វិវាទ​បោះ​ឆ្នោត​ ការ​ចុះឈ្មោះ​បោះឆ្នោត​ និង​បញ្ជីឈ្មោះបោះ​ឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោត”

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (Election Reform Alliance) ដែលចងក្រងដោយអង្គការសង្គមស៊ីវិល ដែលមានសមាជិកចំនួន២០ស្ថាប័ន   មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី នាងកញ្ញា ជាតំណាងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ និងអន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត នឹងរៀបចំសិក្ខាសាលាបង្ហាញអំពី “សេចក្តីស្នើវិសោធនកម្មក្របខណ្ឌច្បាប់ទាក់ទងស្ថាប័នគ្រប់គ្រងការបោះឆ្នោត     យន្តការដោះស្រាយវិវាទបោះឆ្នោត  ការចុះឈ្មោះបោះឆ្នោត  និងបញ្ជីឈ្មោះបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោត”។
សិក្ខាសាលាបង្ហាញនេះ ក៏នឹងមានការថ្លែងសន្ទរកថា និងមតិបើកសិក្ខាសាលាដោយ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ធន សារ៉ាយ ប្រធានសមាគមអាដហុក និងការថ្លែងសុន្ទរកថាបិទកម្មវិធីដោយលោកស្រី ធីតា ឃឹះ នាយិការអង្គការសីលការ និងជាប្រធានគណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ ចូលរួមផងដែរ។
អាស្រ័យដូចបានជម្រាបជូនដូចខាងលើ សេចក្តីជូនដំណឹងនេះចាត់ទុកជាការគោរពអញ្ជើញ និងចូលរួមយកព័ត៌មានតាមការគួរ។

គោលបំណង    ៖
១. បង្ហាញជូនភាគីពាក់ព័ន្ធអំពីសេចក្តីស្នើវិសោធនកម្មក្របខ័ណ្ឌច្បាប់ទាំងនោះ។
២. ពិភាក្សាជាមួយភាគីពាក់ពាក់ព័ន្ធអំពីសេចក្តីស្នើវិសោធនកម្មក្របខ័ណ្ឌច្បាប់ទាំងនោះ។
កាលបរិច្ឆេទ    ៖    ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ (រយៈពេលមួយថ្ងៃ)
ទីកន្លែង        ៖    សណ្ឋាគារហ៊ីម៉ាវ៉ារិ, រាជធានីភ្នំពេញ

សម្រាប់ព័ត៌មានបន្ថែម៖
លោក សួន យុធ្យា    (មន្រ្តីច្បាប់ និងតស៊ូមតិ ខុមហ្វ្រែល)
ទូរស័ព្ទ៖ ០៨៨ ៨១៤ ២៧ ៨៣

សូមចុចទីនេះដើម្បីទាញយកឯកសារដើម

សេច​ក្តីប្រ​កាស​ព័ត៌​មាន​អត្ថ​បទ​ស្តី​ពី​ការ​រំ​លោភ​ច្បាប់ និង​ការ​ជ្រៀត​ជ្រែក​នយោបាយ​ក្នុង​ដំ​ណើរ​ការ​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធា​នី/​ខេត្ត និង ក្រុង​/​ស្រុក​/ខ​ណ្ឌ អាណត្តិទី២

ចាប់​ពី​ថ្ងៃទី០២ ដល់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ គឺជាអំឡុងពេលនៃ ការ​ឃោស​នា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធា​នី​/​ខេត្ត និងក្រុង/ ស្រុក/ខណ្ឌ នី​តិ​កាល​ទី​ពីរ។​គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតមានសកម្មភាព​ឃោស​នារៀងខ្លួនៗ។ ក្នុង​ចំណោម​គណបក្សន​យោបាយ​ទាំង​០៥គណបក្ស​សង្គ្រោះជាតិ​បាន​រៀប​ចំការ​ឃោស​នាយ៉ាង​សកម្ម​ជាង​គណបក្សនយោបាយដទៃ ដោយ​គណបក្សនេះរៀប​ចំ​ការប្រមូលផ្តុំប្រជាពលរដ្ឋដែលគាំទ្រគណបក្ស និងរហូតដល់មានការហែក្បួនតាមផ្លូវសាធារណៈទៀតផង។

សូមចុចទីនេះដើម្បីទាញយកអត្ថបទដើមទាំងស្រុង

JPAGE_CURRENT_OF_TOTAL