ថ្ងៃពុធ ទី24 ខែឧសភា ឆ្នាំ 2017

 English

ការបោះឆ្នោត

របាយការណ៍ សង្កេតដំណើរការចុះឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ២០១៦

សំបុត្រអគ្គិសនី បោះពុម្ព PDF

គណៈកម្មាធិការ​ដើម្បីការបោះឆ្នោត​ដោយសេរី​ និង យុត្តិធម៌នៅកម្ពុជា ហៅកាត់ថា​ (ខុមហ្វ្រែល) មានកិត្តិយស់​សូមដាក់ចេញ​នូវ​របាយការ សង្កេត​ដំណើរការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០១៦ ទាំងជាភាសារខ្មែរ​និងភាសារអង់គ្លេស សម្រាប់សេចក្តីស្តីពី​របាយការ​សូមលោក លោកស្រី​ចុចលើ​តំណរភ្ជាប់​ដូចបាន​ផ្តល់ជូនខាងក្រោម ដើម្បីទាញយក។


សូមចុចទីនេះដើម្បីទាញយករបាយការណ៍ជាភាសារខ្មែរ
សូមចុចទីនេះដើម្បីទាញយករបាយការណ៍ជាភាអង់គ្លេស

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ដំណើរការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត

សំបុត្រអគ្គិសនី បោះពុម្ព PDF

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ អ្នក​សារ​ព័ត៌មាន​ជាតិ​ និង​អន្តរ​ជាតិ​ឲ្យ​បាន​ជ្រាប​ថា​ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ នឹង​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​ ស្តី​ពី​ “​តម្រូវ​ការ​នៃ​តម្លា​ភាព​ និង​ការ​ទទួល​បាន​នៃ​ព័ត៌មាន​ការ​អនុវត្តន៍​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​”​។

សូមចុចទីនេះដើម្បីទទួល​បានព៌តមានពេញលេញជា PDF

 

សេចក្តីប្រកាសព័ត៌មាន

ក្រុម​អង្គការ​សង្គមស៊ីវិល​នៅ​កម្ពុជា មាន​កិត្តិ​យស​ជម្រាប​ជូន​សា​ធារ​ណជន អ្នក​សារ​ព័ត៌មាន ជាតិ-អន្តរជាតិ វិទ្យុ ទូរទស្សន៍ តំណាង​អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ និង​តំណាងអង្គ​ទូត​ឲ្យ បាន​ជ្រា​ប​ថា នៅថ្ងៃទី ០៥ ខែ​កញ្ញា ឆ្នាំ២០១៤  ញត្តិ​ស្តី​ពី​ការ​កំ​ណត់អាណត្តិ​នា​យក​រដ្ឋមន្ត្រី ដែល​ក្នុង​ដំ​ណាក់​កាល​ទី​០១​មាន​ការ​គាំ​ទ្រចំនួ​ន ១១៩០នាក់ ពី​ប្រ​ជា​ពល​រដ្ឋ សិស្ស និសិ្សត  ព្រះសង្ឃ និង អ្នកជំនាញឯករាជ្យ ព្រម​ទាំង​តំ​ណាង​អង្គ​ការ​សង្គម​ស៊ីវិល​នៅ​កម្ពុ​ជា ត្រូវ​បាន​ដាក់​ជូន ថ្នាក់​ដឹក​នាំ​កំ​ពូល​នៃ​រដ្ឋ​សភា (ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២) និង​សម្តេច​អគ្គម​ហាសេនា​បតី​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។
ដោយ​ឡែក លិខិត​ដែល​ដាក់​ជូន​សម្តេច​អគ្គមហា​ព​ញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋស​ភា និង ញត្តិទាម​ទារ​ការ​កំ​ណត់​អាណត្តិនា​យក​រដ្ឋមន្ត្រីនេះ ក៍ត្រូវ​បាន​ចម្លង​ជូន​តំ​ណាង​រាស្ត្រ​ចំនួន ១១៩ ផ្សេង​ទៀត​ផង​ដែរ។
ក្រុម​អង្គការ​សង្គម​ស៊ី​វិល​នៅ​កម្ពុ​ជា នឹង​បន្ត​ប្រមូល​ការ​គាំទ្រញ​ត្តិនេះ ហើយ​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​រដ្ឋ​សភា និង​រាជ​រដ្ឋាភិ​បាល​នាពេ​លបន្ត​បន្ទាប់។
សូម​សាធារណ​ជន អ្នក​សារព័ត៌​មាន​ជាតិ-អន្តរ​ជាតិ វិទ្យុ ទូរទស្សន៍ តំណាង​អង្គការ​សង្គមស៊ីវិល​ជាតិ និងអន្តរជាតិ និងតំណាងអង្គទូត ជ្រាបជាព័ត៌មាន៕

ព័ត៌មានបន្ថែមសូមទាក់ទង៖
០៨៩ ២១ ២១ ១០

សូមចុចដើម្បីទាញយក

សេច​ក្តីប្រកាស​ព័ត៌​មាន​ស្តីពី​ដំ​ណើរ​កាកំ​ណែ​ទម្រង់​ការ​បោះឆ្នោត

សម្ព័ន្ធ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត​សូម​ជម្រាប​ជូន​ដល់ អ្នក​សារ​ព័ត៌​មាន​ជាតិនិង​អន្តរ​ជាតិ​អោយ​បាន​ជ្រាប​ថាស​ម្ព័ន្ធ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត​នឹង​ធ្វើ​កិច្ច​ពិភាក្សាតុ​មូល​មួយ​ស្តី​ពី​ការ​បង្ហាញ​ដោយ​សង្ខេប​នៃ​បទ​បញ្ញត្ត​សំខាន់​ៗ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ និង​ប្រ​ព្រឹត្តទៅ​នៃ គ.ជ.ប ។
កាល​បរិច្ឆេទ និង​ពេល​វេលា៖ ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០១៤ ម៉ោង ៨ : ៣០ ព្រឹក
ទីកន្លែង៖ អ៊ីមភឺរៀលហ្គាដិន អូតែល ភ្នំពេញ

Electoral Reform Alliance (ERA) would like to inform all the journalists that ERA will hold a round table discussion on The Summary Presentation of Key Provisions in the Law on the Organization and Function of the National Election Committee.
Date and Time: 01 September 2014 at 08:30
Place: Imperial Garden Villa Hotel, Phnom Penh

Click here to read in pdf format

សម្រាប់ព័ត៌មានបន្ថែម             For More informatio
លោក សួន យុធ្យា ទូរស័ព្ទលេខ៖088 81 42 783

 

សេចក្តីប្រកាសព័ត៌មាន

ក្រុម​​អង្គ​ការ​​សង្គម​​ស៊ីវិលនៅ​កម្ពុ​ជា មាន​កិត្តិ​យស​ជម្រាប​ជូន​សា​ធារ​ណៈជន អ្នក​សារព័ត៌​មាន​ជាតិ-អន្តរជាតិ វិទ្យុ ទូរទស្សន៍ តំណាង​អង្គ​ការ​សង្គម​ស៊ីវិលជាតិ​ និង​អន្តរ​​ជាតិ និង​តំ​ណាង​​អង្គ​ទូត​ឲ្យ​បាន​ជ្រាប​ថា នៅថ្ងៃ​ទី ១៩ ខែ​សី​ហា ឆ្នាំ២០១៤ ក្រុមអង្គការសង្គម​ស៊ីវិល​នៅ​កម្ពុជា​នឹង​រៀប​​ចំកិច្ចពិភ្សា​​តុមូល​​ស្តីពី «​ការ​កំ​ណត់​អា​ណត្តិ​នាយករដ្ឋមន្ត្រី»។

សេច​ក្តីស្នើវិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​មាត្រា​១១៩ថ្មី ដោយ​បន្ថែម​វាក្យខ័ណ្ឌ​ចំនួន​មួយ៖….«វីរជន​មួយ​រូប​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី មិន​ត្រូវ​ជា​បេក្ខ​ជន​ដែល​ធ្លាប់​កាន់​ដំ​ណែង​ជានាយក​រដ្ឋ​មន្ត្រី​ចំ​នួន​ពីរ (០២) អាណត្តិ ឬ​រយៈ​ពេល​ដប់ (១០)​ឆ្នាំ​កន្លង​មក​ហើយ»…….។
កិច្ច​ពិភ្សា​តុមូល​នេះមាន​គោល​បំណង​ឲ្យ​អ្ន​ក​ចូល​រួម​បញ្ចេញទស្សនៈ និង​ការយល់ឃើញ​ពាក់​ព័ន្ធ​​ប្រធានបទនេះ។

សេច​ក្តីប្រកាស​ព័ត៌​មាន​ស្តីពីដំ​ណើរ​កាកំ​ណែទម្រង់​កា​រ​បោះឆ្នោត

សម្ព័ន្ធ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត​សូម​ជម្រាប​ជូន​ដល់ អ្នក​សារ​ព័ត៌​មាន​ជាតិនិង​អន្តរជាតិ​អោយ​បាន​ជ្រាប​ថា​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នឹង​ធ្វើ​កិច្ច​ពិភាក្សាតុមូល​មួយ​ស្តីពី​លក្ខណៈសម្បត្តិ​របស់​សមា​ជិក​គណៈកម្មការ​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត គ.ជ.ប ថ្មី និង​ដំ​ណើរ​ការ​ជ្រើស​រើស​សមាជិក​ថ្មី​នេះ។​
កាល​បរិច្ឆេទ និងពេលវេលា៖
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ ម៉ោង ៨ : ៣០ ព្រឹក
ទីកន្លែង៖ អ៊ីមភឺរៀលហ្គាដិន អូតែល ភ្នំពេញ

សូមចុចទីនេះដើម្បីអានអត្ថបទដើម

 

ការ​វាយតម្លៃ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​រវាង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាក់​ទិន​កំ​ណែ​ទម្រង់​ការ​បោះ​ឆ្នោត

សម្ព័ន្ធកំណែ​ម្រង់​ការ​បោះឆ្នោត​យល់​ឃើញ​ថា ស្មារ​តី​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ក្រុម​ការ​ងារ​ចំ​រុះ​នៃ​គណបក្ស​ន​យោ​បាយ​ទាំង​ពី​រ​ទាក់​ទិន​វិ​សោធនកម្មរដ្ឋធម្មនុញ្ញ និង​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​និង​ការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោតបានសម្រេចគោលការណ៍សំខាន់ៗដូចជា៖
សូមចុចទីនេះដើម្បីអានអត្ថបទដើម

សេចក្តីប្រកាសព័ត៌មានស្តីពី​ការផ្អាកដំណើរការពិនិត្យបញ្ជីឈ្មោះ​និង​ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤

នៅស្របពេលដែល​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(ឝ.ជ.ប) ចេញសេចក្តីសម្រេចចុះថ្ងៃទី ២១ខែកក្កដា ឆ្នាំ​២០១៤​ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ ដោយបាន​សម្រេចធ្វើការពិនិត្យបញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ និង​ការផ្តល់សុពលភាព​លើ​បញ្ជីបោះឆ្នោតសម្រាប់ឆ្នាំ២០១៤ ចាប់​ពីថ្ងៃ​ទី ១ខែតុលា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

JPAGE_CURRENT_OF_TOTAL