ថ្ងៃអង្គារ ទី22 ខែសីហា ឆ្នាំ 2017

 English

ការ​ចូលរួម​របស់​យុវជន​ក្នុង​វិស័យ​នយោ​បាយ

សេចក្តីជូនដំណឹង

អង្គការ សមាគមក្រៅរដ្ឋាភិបាល មានកិត្តិយលជម្រាបជូនដំណឹង និង​គោរពអញ្ជើញ​លោក លោក​ស្រី អ្នកនាង កញ្ញា ដែលជាអ្នកសារព័ត៌មានជាតិ​និង​អន្តរ​ជាតិ​ទាំង​អស់​មេត្តា​ជ្រាប​ថា ក្រុម​អង្គការ សមាគម​ក្រៅរ​ដ្ឋាភិបាល​រួម​មាន គណៈ​កម្មការ​ដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា អង្គការ​កម្មវិធី​អភិវឌ្ឍន៍ធនធានយុវជ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក្រុមប្រឹក្សាយុវជនកម្ពុជា សមាគមយុវជនខ្មែរ អង្គការយុវជន​និង​កុមារដើម្បីសេរីភាព​និង​អង្គការ​សភាយុវជន​ខ្មែរ​នឹង​រៀប​ចំ​វេទិកាយុវជនស្តីពី”ការជ្រើសរើសសមាជិកគណៈកម្មការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ថ្មី”។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

រ​បាយការណ៍ ស្ដីពី លទ្ធផល​នៃ​ការ​វាយ​តម្លៃ​របស់​យុវជន​ទៅ​លើ​ការ​បំពេញ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ឬ គណបក្ស​ជាប់​ឆ្នោត​ក្នុង​ការ​អនុវត្ដ “​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​”

ការ​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ជា​យុវ​ជន​ចំនួន ១១០ នាក់ ក្នុង​នោះ​មាន​យុវ​តី​ចំនួន ៤៤ នាក់ សេ្ម​នឹង ៤០​%ដែល​បាន​ចូល​រួម​ក្នុង​វេ​ទិ​កា​រៀប​ចំ​ឡើង​ដោយ គណៈកម្មា​​ធិ​ការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្ដិ​ធ៌​ម​នៅកម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល ស​ហ​ការ​ជា​មួយ ក្រុម​ប្រឹក្សា​យុ​វជន​កម្ពុ​ជា សមាគ​ម​យុ​វជន​ខែ្មរ​ និង​កម្ម​វិធីអ​ភិវឌ្ឍន៍​ធន​ធាន​យុវ​ជន បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ពិ​ភាក្សា​និង​ស្ដាប់​នូវ​របាយ​ការណ៍​ជាក់​ស្ដែង​ខ្លះ របស់វាគ្មិន​ចំនួន ៣ រូប ជា​អ្នក​តំ​ណាង​រាស្ដ្រ​ចំ​នួន ២ រូប និង​នា​យក​អង្គ​ការ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុ​ជា​ 9ជឌភបអំពី​ការ​អនុ​វត្ដ “​កំ​ណែ​ទម្រង់​ច្បាប់ និង​ប្រ​ព័ន្ធ​យុត្ដិ​ធម៌​”។ ការ​វាយ​តម្លៃ​បាន​ផ្ដោត​ទៅ​លើ ៤ ចំ​ណុច​ចម្បង​ៗដោយ​មាន​ការ​ដាក់​ពិន្ទុ​ពី​អ្នក​ចូលរួមវេ​ទិកា - ពិន្ទុ​នៅ​ចន្លោះ​ពី​ ១ មិន​ពេញ​ចិត្ដ​សោះ ទៅ ៥: ពេញ​ចិត្ដ​ខ្លាំងណាស់។ ចំណុច​ទាំង ៤ នោះ រួមមានៈ