ថ្ងៃព្រហស្បតិ៍ ទី25 ខែឧសភា ឆ្នាំ 2017

 English

ឃ្លាំមើលរដ្ឋាភិបាល

របាយការណ៍​ឆមាស​លើក​ទី២​ នីតិកាល​ទី៥​ នៃ​រដ្ឋសភា​ (ខែ​មករា​ ដល់​ខែ​មិថុនា​ ឆ្នំា២០១៥​)

សំបុត្រអគ្គិសនី បោះពុម្ព PDF

របាយការណ៍​ឆមាស​លើក​ទី២​ នីតិកាល​ទី៥​ នៃ​រដ្ឋសភា​ (ខែ​មករា​ ដល់​ខែ​មិថុនា​ ឆ្នំា២០១៥​) ការ​សង្កេត​ឃើញ​ថា​សកម្មភាព​របស់​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា​

សូមចុចទីនេះដើម្បីទទូលបានពត៌មានពេញលេញជាPDF

អំ​ពី​ការ​សង្កេត​ស្រាវ​ជ្រា​វ​លើបញ្ជីបោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១១ និង​ការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម អ៊ីន​ធឺ​ណែត និង​ទូរ​ស័ព្ទ​សម្រាប់​ដំ​ណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជា

សំបុត្រអគ្គិសនី បោះពុម្ព PDF
គណៈ​កម្មា​ធិ​ការ​ខុម​ហ្រ្វែល កំ​ពុង​ធ្វើកា​រ​អង្កេត​ស្រាវ​ជ្រាវ​លើ​បញ្ជី​បោះ​ឆ្នោត និង​កា​រ​ចុះឈ្មោះ​បោះឆ្នោត​ រួម ទាំងកា​រ​ធ្វើ​សវន​កម្ម​បញ្ជី​បោះឆ្នោ​ត​ឆ្នាំ​២០១១ សម្រាប់​បំរើ​ឲ្យការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ​/​សង្កាត់​ឆ្នាំ ២០១២។

របាយ​ការណ៍​បឋម​ ស្តីពី លទ្ធ​ផល​នៃ​ការ​សង្កេត​បរិយា​កាស​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះបោះ​ឆ្នោត ការ​សង្កេត​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​បំ​រើ​ឲ្យ​គណ​បក្ស​ន​យោ​បាយ

សំបុត្រអគ្គិសនី បោះពុម្ព PDF
ការ​ចុះឈ្មោះ​បោះឆ្នោ​ត​ឆ្នាំ​២០​១​១ សម្រាប់​បម្រើ​ឲ្យកា​របោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​២០១២​បាន បញ្ចប់​ដោយ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំកា​រ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់ និងស្មៀន​មួយ​ចំ​នួន​ធំ​បាន​ខិត​ខំ និង​បំ​ពេញ តួនា​ទី​ដោយ​ចុះឈ្មោះអ្នក​បោះ​ឆ្នោត​បាន​ជាង​១៩២​% (ចំ​នួន​៩១៥​,១​៧៨​រូប​)​នៃ​ចំនួន​ប៉ាន់​ប្រ​មាណ​ទុក (៤៧៦​,​០៣៧​រូប​)។

របាយការណ៍​សង្ខេប ការអង្កេត និងការវាយសម្លៃលើ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ដែល​មាន​សូច​នាករ​ច្បាស់លាស់ របស់រាជរដ្ឋាភិបាល​ និងមន្ត្រីជាប់​ឆ្នោត នីតិកាលទី​៤ នៃរដ្ឋសភា​ (របាយការណ៍៖​ឆ្នាំ២០០៩-២០១០)

១.    សេចក្តីផ្តើម

ក្នុងរាជ​រដ្ឋា​ភិ​បាល​នី​តិ​កាល​ទី​៣​នៃ​រដ្ឋ​សភា គណៈ​កម្មា​ធិ​ការ​ខុម​ហ្រ្វែល​ក៏​បាន​អនុវត្ត​គម្រោង ឃ្លាំ​មើល​ការ​អនុវត្ត​ការ​សន្យា​របស់​រាជ​រដ្ឋាភិបាល​ផង​ដែរ ហើយ​បាន​ចង​ក្រង និង​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​រក​ឃើញ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​។

រាជ​រដ្ឋាភិបាល​នី​តិកាល​ទី៤ ត្រូវ​បាន​បង្កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ២០០៨ ដោយ​រលូន ក្រោម​ការ​បោះឆ្នោត​ជាកញ្ចប់​ដែល​ជ្រើស​រើស​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​រួម​ទាំង​នាយ​ក​រដ្ឋ​មន្រ្តី និង​ប្រធាន អនុ​ប្រ​ធាន​រដ្ឋ​សភា និង​ប្រ​ធាន

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តី​ពី​លទ្ធផ​ល​ការ​អង្កេត និង​ការ​វាយ​តម្លៃ​លើ​ការ​អនុវត្ត​កម្ម​វិ​ធី​នយោ​បាយ​ដែល​មាន​សូច​នាករ​ច្បាស់​លាស់​របស់​រាជ​រដ្ឋា​ភិ​បាល និង​មន្ត្រី​ជាប់​ឆ្នោត​នី​តិ​កាលទី៤ (របាយ​ការណ៍​ប្រ​ចាំ​ឆ្នាំ ២០០៩-២០១០)

គណៈកម្មាធិការខុមហ្រ្វែនៅថ្ងៃនេះ បាន​ចេញ​ផ្សាយ​របាយ​ការ​ណ៍​លទ្ធ​ផលកា​រ​អង្កេត និង​​ការ​​វាយ​​តម្លៃ​​​លើ​​​​ការ​អនុ​វត្ត​កម្ម​វិ​ធី​​នយោ​បាយ​ដែល​មាន​សូច​នាក​រ​ច្បាស់​លាស់​រប​ស់រា​ជ​រដ្ឋា​ភិបាល និង​​មន្ត្រី​​ជាប់​ឆ្នោត​​នី​តិ កាល​ទី៤ (របាយការណ៍ប្រចាំឆ្នាំ ២០០៩-២០១០)។

លោក គល់ បញ្ញា នា​យក​ប្រតិ​បត្តិ​ខុម​ហ្រ្វែល មាន​ប្រសាសន៍ថា “របាយ​ការណ៍​នឹង​​លើក​​ទឹក​​ចិត្ត​​ឲ្យ​​ម្ចាស់​​ឆ្នោ​ត​ឃ្លាំ​មើល និង​វាយ​តម្លៃ​ការ​អនុវត្ត​ការ​សន្យា​របស់​មន្ត្រី​ជាប់ឆ្នោត។ របាយការណ៍​ក៏​ផ្តល់​ព័ត៌​មាន​ត្រ​ឡប់ និងមតិរបស់ម្ចាស់ឆ្នោតទៅរាជរដ្ឋាភិបាល និងមន្ត្រីជាប់ឆ្នោត។

របាយ​ការណ៍ស្ដី​ពីលទ្ធ​ផល​នៃ​ការ​វាយ​តម្លៃ​របស់​យុ​វជន​ទៅ​លើ​ការ​បំ​ពេញ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជាឬ គណ​បក្ស​ជាប់​ឆ្នោត​ក្នុង​ការ​អនុវត្ដ “​កំ​ណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិ​ធម៌​”

ការ​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ជា​យុវ​ជន​ចំនួន ១១០ នាក់ ក្នុង​នោះ​មាន​យុវ​តី​ចំនួន ៤៤ នាក់ សេ្ម​នឹង ៤០​%ដែល​បាន​ចូល​រួម​ក្នុង​វេ​ទិ​កា​រៀប​ចំ​ឡើង​ដោយ គណៈកម្មា​​ធិ​ការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្ដិ​ធ៌​ម​នៅកម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល ស​ហ​ការ​ជា​មួយ ក្រុម​ប្រឹក្សា​យុ​វជន​កម្ពុ​ជា សមាគ​ម​យុ​វជន​ខែ្មរ​ និង​កម្ម​វិធីអ​ភិវឌ្ឍន៍​ធន​ធាន​យុវ​ជន បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ពិ​ភាក្សា​និង​ស្ដាប់​នូវ​របាយ​ការណ៍​ជាក់​ស្ដែង​ខ្លះ របស់វាគ្មិន​ចំនួន ៣ រូប ជា​អ្នក​តំ​ណាង​រាស្ដ្រ​ចំ​នួន ២ រូប និង​នា​យក​អង្គ​ការ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុ​ជា​ 9ជឌភបអំពី​ការ​អនុ​វត្ដ “​កំ​ណែ​ទម្រង់​ច្បាប់ និង​ប្រ​ព័ន្ធ​យុត្ដិ​ធម៌​”។ ការ​វាយ​តម្លៃ​បាន​ផ្ដោត​ទៅ​លើ ៤ ចំ​ណុច​ចម្បង​ៗដោយ​មាន​ការ​ដាក់​ពិន្ទុ​ពី​អ្នក​ចូលរួមវេ​ទិកា - ពិន្ទុ​នៅ​ចន្លោះ​ពី​ ១ មិន​ពេញ​ចិត្ដ​សោះ ទៅ ៥: ពេញ​ចិត្ដ​ខ្លាំងណាស់។ ចំណុច​ទាំង ៤ នោះ រួមមានៈ

របាយ​ការណ៍​សង្ខេប​ស្ដី​ពី​ការ​សង្កេត​លើ​ការ​អនុវត្ដ​កម្ម​វិ​ធី​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​អាណត្ដិ​ទី​៣

នៅ​មុន​ការ​បង្កើត​រាជ​រដ្ឋាភិ​បាល​នី​តិ​កាល​ទី​៣​នៃ​រដ្ឋ​សភានេះ គណ​បក្ស​ជាប់​ឆ្នោត​ទាំ​ង​បី (​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជាគណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​គណ​បក្ស​សម​រង្ស៊ី) បាន​ចំណាយ​ពេល​ជាងមួយ​ឆ្នាំ ដើម្បីជជែកពិ​ភាក្សា​អំ​ពី​ការ​រៀបចំកម្ម​វិធី​នយោ​បាយ​មួយ​ដ៏​ល្អ​ ដែល​ស្រង់​យក​ចេញ​មក​ពី​ការ​សន្យា​របស់​ខ្លួន​អំ​ឡុង​ពេល​ឃោស​នា​បោះ​ឆ្នោត (ខែ​កក្ក​ដា ឆ្នាំ២០០៣)​។ ដោយ​សារ​ហេតុ​ផល​នេះ​ហើយ ទើប​បាន​ជា​ខុម​ហ្វ្រែល​សំ​រេច​ធ្វើ​ការ​អង្កេត​លើ​ការ​អនុ​វត្ដ​កម្ម​វិ​ធី​ន​យោ​បាយ​ទាំង​៧៣ ចំ​ណុច​ដែ​ល​បានព្រម​ព្រៀង​គ្នា​ជា​ជាង​ធ្វើ​ការ​តាម​ដាន​ការ​សន្យា​របស់​គណ​បក្ស​នយោ​បាយ​នី​មួយ​ៗ ។

របាយ​ការ​ណ៍​សង្ខេបស្ដីពីលទ្ធ​ផល​មានសូច​នា​ករ​ច្បាស់​លាស់ នៃ​ការ​អនុវត្ដ​កម្ម​វិធី​នយោបាយ ៧៣ ចំ​នុច របស់​រាជ​រដ្ឋាភិ​បាលកម្ពុជា អាណ​ត្ដិ​ទី​៣សំ​រាប់​ឆ្នាំ​ទី​មួយ កក្កដា​ ២០០៤ - ធ្នូ ២០០៥

១- សេចក្ដីផ្ដើម

ខុម​ហ្វ្រែល​ បាន​សង្កេត និង​សិក្សា​លទ្ធ​ផល​នេ​ការ​អនុវ​តតកម្ម​​វិ​ធី​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​នី​តិ​កាល​ទី​៣នៃ​រដ្ឋ​សភា តាំង​ពី​ការបង្កើត រហូត​មក​ដល់​ដំ​ណាច់​ឆ្នាំ ២០០៥ នេះ។ ការ​សង្កេត​នេះ បាន​យក​ចិត្ដ​ទុក​ដាក់​ទៅ​លើ​លទ្ធ​ផល​មាន​សូច​នា​ករ​ច្បាស់​លាស់ នៃ​ការអនុវ​ត​តកម្ម​វិធី​ន​យោបាយ​របស់​រាជ​រដ្ឋា​ភិ​បាល។ លទ្ធ​ផលមានសូចនាករ​ច្បាស់លាស់​ក្នុងកម្ម​វិធី​នយោបាយ​នោះ និ​យាយ​ទៅដល់​លទ្ធ​ផល​ដែល​អាចវាស់​បាន និង​ការ​ធ្វើ​សកម្ម​ភាព ឬ​ការ​អនុវត្ដអ្វី​មួយ​ច្បាស់​លាស់ ដោយមានពេលវេលា ឬ​/និង​មាន​ចំ​នួនកំ​នត់​ច្បាស់លាស់​ឧទាហរណ​ដូច​ជា ការ​រៀប​ចំអនុ​ម័ត​ច្បាប់​អ្វីមួយ ឬ​/​និង​ការបង្កើត​សា្ថប​ន័​អ្វី​មួយ ឬ​/និង​ការ​បន្ថយ ឬ​ការ​បង្កើន​ចំ​នួន​សកម្ម​ភាព​ដល់​កំរិត​ណាមួ​យ។

របាយ​ការណ៍​សង្កេត​លើ​ការ​អនុវត្ដ​កម្ម​វិធីនយោ​បាយ​សំ​ខាន់​ៗមួយ​ចំនួន​របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​រយៈ​ពេល ៦ ខែ​ដំ​បូង​កក្កដា ២០០៤ -​មករា ២០០៥

រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​នី​តិ​កាល​ទី​៣​នៃ​រដ្ឋ​ស​ភា​បាន​ក​កើត​ឡើ​ង​នៅ​ថ្ងៃ​ទី​១៥ កក្ក​ដា ២០០៤ ហើយ​បា​ន​រំ​ពឹង​យក​​យុទ្ធ​សា​ស្ដ្រច​តុ​កោណ តាម​បែប​ “អ​ភិ​បាល​កិច្ច​ល្អ​ជា​ស្នូល” ដើ​ម្បី​អនុវត្ដ កម្ម​វិ​ធី​នយោ​បាយ​ទាំង ៧៣ ចំណុច​របស់​ខ្លួន​​ចំពោះ​មុខ​ប្រជា​ពល​រដ្ឋ ដែលបាន​បោះ​ឆ្នោត​ឱ្យ​នៅថ្ងៃទី ២៧ កក្កដា ២០០៣។

ជា​ប្រ​ចក្ស​ភាព​មួយ​ដែល​ថា មាន​ការ​ថ្លែង​និង​ផ្ដល់​អនុសាសន៍​ជា​បន្ដ​បន្ទាប់​ទៀត​ពី​សំ​ណាក់​ថ្នាក់​ ដឹក​នាំ​រាជ​រដ្ឋាភិ​បាល​និង​រដ្ឋ​សភា​ថ្មី​នេះ ដែល​ទំ​នង​ជា​មាន​ការ​ប្ដេជ្ញា​ចិត្ដ​ជាង​អា​ណត្ដិ​កន្លង​ទៅ​ដូច​ជា កាល​ពី​ថ្ងៃ​ទី​ ២០ សី​ហា ២០០៤ នៅ​ក្នុង​វេ​ទិ​កា​រាជ​រដ្ឋា​ភិ​បាល-ផ្នែក​ឯក​ជន​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​បំ​ណង​ជំរុញ​ការ​កាត់​បន្ថយ​អំ​ពើ​ពុក​រលួយ និង​ការិយា-ធិប​តេយ្យ សម្ដេច ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា​៖