ថ្ងៃព្រហស្បតិ៍ ទី25 ខែឧសភា ឆ្នាំ 2017

 English

ព័ត៌មានច្រើនទៀត

សេច​ក្តីថ្លែង​ការណ៍​រួម​ស្តី​អំ​ពី​ជំ​ហរ និង​អនុ​សាសន៍​ដើម្បី​ឯក​ភាព​ជាតិ និង​ការ​ដោះ​ស្រាយ​បញ្ហា​ជាតិ

សំបុត្រអគ្គិសនី បោះពុម្ព PDF

បន្ទប់​ស្ថានការណ៍​នៃ​អង្គ​​ការ​​សង្គម​​ស៊ី​វិល​នៅកម្ពុជា​យល់ឃើញ​ថា គណបក្ស​ប្រ​ជា​ជន​កម្ពុ​ជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ពេល​វេ​លាសម្រាប់​ការ​ពិភាក្សា​លើ​ការ​ស្វែង​រក​ការ​ពិត​នៃ​ភាព​មិន​ប្រ​ក្រ​តី​នៃ​ការ​បោះ​ឆ្នោត និង​កម្ម​វិធី​កំ​ណែ​ទម្រង់​ប្រ​ព័ន្ធ​បោះ​ឆ្នោត និង​ស្ថា​ប័ន​ជាតិ​។ មួយ​វិញ​ទៀត​ពេល​វេលា​៦០​ថ្ងៃ​ក្រោយ​ពី​ថ្ងៃ​ប្រ​កាស​លទ្ធ​ផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​សល់​រយៈ​ពេល​វែង​នៅ​ឡើយ ដូច្នេះ​ការ​ប្រ​ជុំ​រដ្ឋ​ស​ភាដំបូង​គួរ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី​គណ​បក្ស​ទាំង​ពី​រព្រម​ព្រៀង​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ និង​ឈាន​ទៅ​រក​ឯក​ភាព​ជាតិ។

សូមចុចទីនេះដើម្បីអាន​អត្ថបទដើមទាំងស្រុង

សេច​ក្តីថ្លែង​ការណ៍​រួម​ស្តីពីចំណាត់​ការ​សន្តិ​សុខ និង​ការ​ផ្តល់​សេ​វាសាធារណៈ​នៅ​អំ​ឡុង​ពេល​មហាបា​តុកម្ម​អហិង្សា

បន្ទប់​ស្ថាន​ការណ៍​នៃ​អង្គ​ការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំ​ពោះស្ថាប័ន​ជំ​នាញ​មួយ ចំ​នួន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ខក​ខាន​ផ្តល់​សេ​វា​ចាំ​បាច់​រួម​មាន ការ​ផ្តល់​ព័ត៌​មាន ជំ​នួយ​សង្រ្គោះបឋម និង បន្ទាន់​ដល់​ជន​រង​គ្រោះជា​បាតុករ និង​ប្រ​ជាពល​រដ្ឋដែល​រង​ផល​ប៉ះ​ពាល់​ពី​ព្រឹត្តិការណ៍ វិបត្តិនយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើ​ស​តំាង​តំ​ណាង​រាស្រ្តនី​តិកាលទី៥ ជា​ពិ​សេស​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០១៣។
សូមចុចទីនេះ​ដើម្បី​អាន​អត្ថ​បទដើម​ទាំង​ស្រុង

សេច​​ក្តី​​ថ្លែង​​ការណ៍​រួម​​ស្តី​​ពី​​ជំ​នួ​​ប​​កំ​​ពូល​​របស់​​ថ្នាក់​​ដឹក​​នាំ​​គណ​បក្ស​​ប្រ​ជា​​ជន​​កម្ពុជា និង​​គណបក្ស​​សង្រ្គោះ​ជាតិ

បន្ទប់​ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលនៅកម្ពុជា សាទរ​ចំ​ពោះ​លទ្ធផល​នៃ​ជំនួប​កំ​ពូល​របស់​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​គោរព​តាម​ព្រះ​រាជ​សារ​របស់​ព្រះ​មហាក្ស​ត្រ​អំ​ពាវ​នាវ​ឲ្យ​បញ្ឈប់​កុំឲ្យ​មាន​ការ​ប្រើ​អំ​ពើហិង្សា ការ​ព្រម​ព្រៀង​របស់​គណ​បក្ស​ទាំង​ពី​រ​ស្តី​ពី​ការ​បង្កើត​យន្ត​ការ​មួយ​ដើម្បីកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ព្រម​ទាំង​បន្តជួប​ពិភាក្សា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ជាតិធំ​ៗ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​។

សូមចុចទីនេះដើម្បី​អានអត្ថបទដើមទាំងស្រុង

សេច​ក្តីថ្លែង​ការ​ណ៍​រួម​សង្គម​ស៊ីវិល​ជំ​រុញ​ឲ្យអាជ្ញាធរ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិ​ធី

យើង​ជាអង្គការសង្គមស៊ីវិល​ចំនួន​៣៤ ធ្វើ​ការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ អភិបាលកិច្ច អភិវឌ្ឍន៍សន្តិភាព និង នីតិរដ្ឋក្នុង​ប្រ​ទេស​កម្ពុជា​សូម​សម្តែង​ការ​អប​អរ​សា​ទរ ចំពោះការធ្វើបាតុកម្ម​ដោយ​សន្តិវិធី ព្រម​​​ទាំង​មាន​ការ​អត់ធ្មត់​ដោយ​បាតុករ និង​អាជ្ញាធរ​រដ្ឋ ដែល​កំ​ពុង​តែ​ប្រ​ព្រឹត្ត​ទៅ​នា​ថ្ងៃ​នេះ ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ទី​លាន​ប្រ​ជាធិប​តេយ្យ និង​ការ ហែរ​ក្បួន​មួយ​ចំនួន​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ អង្គ​ការ​សង្គម​ស៊ីវិល ក៏​មាន ការ​សោក​ស្តាយ​យ៉ាង​ក្រៃ​លែង​ចំ​ពោះទង្វើ​មួយ​ចំនួន​របស់អាជ្ញាធរ​រដ្ឋ ដែល​បាន​បង្កការ​រាំង​ស្ទះ ដល់​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ពល​រដ្ឋ ក្នុង​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ រួម​ទាំង​ការ ប្រើប្រាស់​ឧបករណ៍​បំ​បែក​ហ្វូង​មនុស្ស ដូចជាការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​បាញ់​ទឹក​ដាក់ ពល​រដ្ឋ​មួយ​ក្រុម​ស្ថិត​នៅ​ចំ​ណុច​មុខ​វត្ត​ឧណ្ណា​លោម រាជ​ធា​នី​ភ្នំ​ពេញ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

សេច​ក្តីថ្លែង​ការណ៍ ស្តីពី ការ​ថ្តោល​ទោស​ចំ​ពោះ​ការ​បាញ់​ប្រ​ហារ​ប្រ​ជា​ពល​រដ្ឋ

បន្ទប់​ស្ថានការណ៍​នៃ​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា  សូម​ថ្តោល​ទោស​ចំ​ពោះ​ការ​បាញ់​ប្រ​ហារ​ប្រ​ជា​ពល​រដ្ឋ​ដែល​បណ្តាល​ឲ្យ​ស្លាប់ និង​រង​របួស​មួយ​ចំនួន។ ករណី​ហិង្សា​នេះបាន​កើត​ឡើង​នៅ​ស្ពាន​អាកាសក្បាល​ថ្នល់​នៅ​រា​ត្រី​ថ្ងៃទី​១៥​ ខែកញ្ញា ឆ្នាំ២០១៣​។ 
បន្ទប់​ស្ថានការណ៍​នៃ​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ចាត់​វិ​ធាន​ការបញ្ឈប់​ការ​បាញ់​ប្រហារ​ពី​សំ​ណាក់​ក្រុម​កម្លាំង​ប្រ​ដាប់​អាវុធ​លើ​ប្រ​ជា​ពល​រដ្ឋ​ស្លូត​ត្រង់​ជា​បន្ទាន់។ ហើយ​រាជ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិ​ធាន​ការ​ច្បាប់​ចំ​ពោះអ្នក​បញ្ជា និង​ជន​ដៃ​ដល់ ដែល​បាន​ប្រព្រឹ​ត្តិអំពើបាញ់ប្រ​ហារ​ប្រ​ជាពល​រដ្ឋ។ យើងក៍​សំ​ណូមពរ​ផង​ដែរ ឲ្យមា​ន​ការដោះ​លែង​ប្រជាពល​រដ្ឋដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់​ទិន​នឹង​ព្រឹត្តិការ​ណ៍នេះ​។
បន្ទប់​ស្ថាន​ការណ៍​នៃ​សមាគម និង​អង្គ​ការ​សង្គម​ស៊ីវិលនៅក​ម្ពុជា មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំ​ពោះស្ថាន​ភាព​បាតុកម្ម​អហិង្សារ​បស់គណបក្ស​សង្គ្រោះជាតិ​ដែល​នឹង​បន្ត​ធ្វើ​នៅថ្ងៃ​ទី១៦ និង១៧ ខែកញ្ញា ឆ្នាំ ២០១៣។ ដូចនេះយើង ស្នើសុំឲ្យស​ហគមន៍អន្តរជាតិ និងអ្នក​សង្កេតការណ៍ជាតិ និង អន្តរជាតិ ចូលរួមឃ្លាំមើលព្រឹត្តិការណ៍ខាងលើនេះ និងអន្តរាគមឲ្យបានទាន់ពេលវេលាដើម្បីបញ្ឈប់ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចករណីខាងលើ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

អត្ថបទផ្សេងៗទៀត...

JPAGE_CURRENT_OF_TOTAL