ថ្ងៃព្រហស្បតិ៍ ទី25 ខែឧសភា ឆ្នាំ 2017

 English

ព័ត៌មានច្រើនទៀត

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តីពីដំណើ​រ​ការ​កំណែ​ទម្រង់​ការ​បោះឆ្នោត

សម្ព័ន្ធ​កំ​ណែទ​ម្រង់​ការ​បោះឆ្នោត​សូម​សម្តែង​ការ​សោក​ស្តាយ​ចំ​ពោះកិច្ច​ប្រ​ជុំ​នៃ  គណៈកម្មការចម្រុះរបស់គណបក្សទាំងពីរ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ ដែល​មិន​អាច​ឈាន​ទៅ​ដល់​ការ​ព្រម​ព្រៀង

​ដើម្បី​ចេញ​លទ្ធ​ផល​ជាក់​លាក់ ។

គណៈ​កម្មការ​នេះ​ត្រូវ​តែ​រៀប​ចំ​ផែន​ការ​សកម្មភាព​នៃ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត ដោយ​កំ​ណត់​អំ​ពី​ពេល​វេលាអោយ​បាន​ច្បាស់លាស់។

គណៈកម្មការចម្រុះនេះត្រូវបង្កើតអនុគណៈកម្មការបច្ចេកទេសផ្សេងៗគ្នាដើម្បីចាប់ផ្តើមធ្វើការ និងជជែកលម្អិតទៅលើ៖
១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
២ ការចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត
៣ ប្រព័ន្ធផ្សព្វផ្សាយ
៤ យន្តការដោះស្រាយវិវាទនៃការបោះឆ្នោត
៥ ការរៀបចំបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុនយោបាយ

គណៈកម្មការ​ចម្រុះនេះ ត្រូវ​តែ​ធ្វើកា​រប្រ​ជុំអោ​យបាន​ញឹកញាប់ជាងនេះ ដើម្បីបង្ហាញ​អោយ​ឃើញ​ពី​ការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាជាតិយ៉ាងពិតប្រាកដ។ គណៈកម្មការចម្រុះនេះ ត្រូវ

​ធ្វើការពិភាក្សា​ដោយ​ផ្តោត​ទៅ​លើប្រធានបទ នៃកំណែទម្រង់ការបោះឆ្នោតដែលថ្នាក់ដឹកនាំកំពូលនៃគណៈបក្សទាំងពីរបានឯកភាពកាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ ជាជាងបញ្ហាដទៃទៀត។

សម្រាប់ព័ត៌មានបន្ថែម៖               
•    លោក នី ចរិយា    អាដហុក    ០១១២៧៤៩៥៩
•    អ្នកស្រី រស់ សុភាព    ហ្គាដស៊ី    ០១២៦២៨៧៥៧
•    លោក ព្រាប កុល    តម្លាភាពកម្ពុជា    ០១២៨៧៧៨៣៣
•    លោក ហង្ស ពុទ្ធា    និចហ្វិច    ០១២៩៥៩៦៦៦
•    លោក យង់ គិមអេង    ភីដីភី សិនធ័រ    ០១៦៨២៨២១១
•    លោក គល់ បញ្ញា    ខុមហ្វ្រែល    ០១២៩៤២០១៧
•    លោក សុខ ពិទូរ្យ    វាយ ស៊ី ស៊ី    ០១៧២៧៣៣០៣
•    លោក គាន ពន្លក    ដ្រាក    ០១២៥៥១៤៦៦
•    លោក ហុង គឹមសួន    សម្ព័ន្ធស៊ីសា    ០១២៩៤៥៥០៥
•    លោក ប៉ា ងួនទៀង              ស៊ី ស៊ី អាយ អឹម                      ០៦០៤០៩៩ ៩៩
•    លោក យ៉េង វិរះ    CLEC    ០១២៨០១២៣៥

សូមទាញយកឯកសារដើមជា​ PDF

សេច​ក្តីជូន​ដំ​ណឹង​សន្និ​សីទ​សា​រ​ព័ត៌​មាន​ស្តី​ពី “ដំ​ណើរ​កា​រ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត​”

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​ដំ​ណឹង​ដល់​លោក លោក​ស្រី នាង​កញ្ញា ជា​តំ​ណាង​សារ​ព័ត៌​មាន វិទ្យុ ទូរទស្សន៍ជាតិ និងអន្តរជាតិ ព្រម​ទាំង​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ទាំង​អស់​មេត្តា​ជ្រាប​ថា គណៈកម្មាធិការ​ខុម​ហ្រ្វែល នឹង​រៀប​ចំ​សន្និសីទ​សារព័ត៌​មាន​មួយ​ស្តី​ពី “ដំណើរ​ការ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត​”។
Electoral Reform Alliance (ERA) would like to inform the public and all the journalists that ERA will hold a press conference on “The Process of Electoral Reform”.

កាលបរិច្ឆេទ និងពេលវេលា        ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ (១០ព្រឹក)
Date and Time            : 12th March 2014 (10:00 AM)
ទីកន្លែង                ៖ ស្នាក់ការអង្គការខុមហ្វ្រែល
Venue                : COMFREL’s Head Office

សម្រាប់ព័ត៌មានបន្ថែម         ៖    លោក សួន យុធ្យា (០៨៨ ៨១ ៤២ ៧៨៣)
For More information    ៖     Mr. Soun Yuthyia (088 81 42 783)

សូមចុចទីនេះដើម្បីទាញយក

លិខិត​ចំហជូន​ចំ​ពោះ​គណៈ​កម្មការ​ចម្រុះ​កំ​ណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណ​បក្ស​ន​យោបាយ​ទាំង​ពីរ

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​សូម​អប​អរ និងស្វាគមន៍នូវ​លទ្ធផល​ដែល​គណៈ​កម្មការ​ចម្រុះ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត​បាន​ដំ​ណើរ​ការ និង​បាន​បញ្ចប់​កិច្ច​ប្រ​ជុំ​របស់​ខ្លួន​ទៅ​លើ​សេច​ក្តី​សម្រេច​រួម​ចុះនៅ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ដែលបាន​ឯក​ភាព​គ្នា​ទៅ​លើ​ការ​ធ្វើ​កំ​ណែទម្រង់​លើ​ចំ​ណុច​មួយ​ចំ​នួន។

ទោះបី​ជាយ៉ាង​ណាក៏​ដោយ ការ​ជួប​ប្រ​ជុំ​របស់គណៈ​កម្មការ​ចម្រុះ​នេះមិ​នទា​ន់​បាន​បង្ហាញ​ឱ្យបាន​ច្បាស់​លាស់​នូវ​ចំ​ណុច​ជាក់​លាក់​ដែល​បាន​សម្រេច​នោះ ព្រម​ទាំង​ខ្វះ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ពិត​ប្រាក​ដក្នុង​ការ​ធ្វើ​ឱ្យ​ការ​ជួប​ប្រ​ជុំដំណើរ​ការនេះ​ដោយ​សកម្ម។

គណៈ​កម្មការចម្រុះ​នេះ ត្រូវ​តែ​ធ្វើការ​ប្រជុំ​ឱ្យ​បាន​ញឹក​ញាប់​ជាង​នេះ ដើម្បី​បង្ហាញឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​យ៉ាង​ពិត​ប្រាកដ។

សម្ព័ន្ធកំណែទម្រង់​ការ​បោះឆ្នោត សូម​អំ​ពាវ​នាវ​ឱ្យ​គណៈក​ម្មការ​ចម្រុះ​នេះ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​រាល់​អនុសាសន៍​របស់​សម្ព័ន្ធ​កំ​ណែទម្រង់​ការ​បោះ​ឆ្នោត និង​សហភាព​អឺរ៉ុប ក៏​ដូច​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​សំ​រាប់​ជាមូលដ្ឋានក្នុងការធ្វើកំណែទម្រង់នេះ។

សម្ព័ន្ធកំ​ណែទម្រង់ការ​បោះ​ឆ្នោត រីក​រាយ​ជា​និច្ច​ក្នុង​ការ​ផ្តល់​ឯកសា​រ និង​ធ្វើ​បទ​បង្ហាញលំ​អិត​ជូន​គណៈកម្មការ​ចម្រុះ​នេះ មុន​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៤​ខាង​មុខ​នេះ​។

សម្ព័ន្ធ​កំ​ណែទ​ម្រង់​ការ​បោះ​ឆ្នោត​សង្ឃឹម​យ៉ាង​មុត​មាំថា នៅ​កិច្ចប្រជុំលើក​ក្រោ​យ​នៃគណៈកម្មការចម្រុះនេះ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ នឹង​សម្រេច​បាន​ជា​ផែន​ការ​សកម្មភាព​លម្អិត និង​មាន​ពេល​វេ​លា​ជាក់​លាក់។

 

សម្រាប់ព័ត៌មានបន្ថែម៖


•    លោក នី ចរិយា    អាដហុក    ០១១ ២៧៤ ៩៥៩
•    អ្នកស្រី ពង់ ឈៀវកិច    លីការដូរ    ០១២ ៨០២ ៥០៦
•    លោក ព្រាប កុល    តម្លាភាពកម្ពុជា    ០១២ ៨៧៧ ៨៣៣
•    លោក ហង្ស ពុទ្ធា    និចហ្វិច    ០១២ ៩៥៩ ៦៦៦
•    លោក យង់ កិមអេង    ភីដីភី សិនធ័រ    ០១៦ ៨២៨ ២១១
•    លោក គល់ បញ្ញា    ខុមហ្វ្រែល    ០១២ ៩៤២ ០១៧
•    លោក សុខ ពិទូរ    វាយ ស៊ី ស៊ី    ០១៧ ២៧៣ ៣០៣
•    លោក មក់ ចំរើន    ខេ វាយ អេ    ០១៧ ៧៨៨ ៩៥៥
•    លោក គាន ពន្លក    ដ្រាក    ០១២ ៥៥១ ៤៦៦
•    លោក ហុង គឹមសួន    សម្ព័ន្ធស៊ីសា    ០១២ ៩៤៥ ៥០៥
•    លោក ប៉ា ងួនទៀង              ស៊ី ស៊ី អាយ អឹម                      ០៦០ ៤០៩៩ ៩៩

សូមចុចទីនេះដើម្បីទាញយកឯកសារដើមជា PDF

សេច​ក្តីថ្លែង​ការណ៍​ស្តី​ពីអនុសាសន៍​សម្រាប់​កិច្ច​ប្រ​ជុំ​នៃ​ក្រុម​កា​រ​ងារ​របស់គណបក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ

អង្គការ​សង្គមស៊ីវិ​ល​សូម​អបអរ​សេចក្តី​ប្រ​កាស​រួម​នៃ​ក្រុម​ការងា​រគណបក្សន​យោបាយ​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ ២០១៤ និង​ការ​គ្រោង​ជួប​ប្រ​ជុំ​គ្នាជា​ថ្មី​នៃ​ក្រុម​កា​រ​ងា​រ​ទាំង​ពីរ នៅថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៤ ខាងមុខ​នេះ។ យើង​ខ្ញុំ​សូម​ផ្តល់​ជាអនុសាសន៍ ដូច​ខាង​ក្រោម​សម្រាប់​កិច្ច​ប្រ​ជុំ​នេះ៖
•    សមាស​ភាពនៃ​គណៈក​ម្មាការ​ចម្រុះ​កំ​ណែទម្រង់​បោះ​ឆ្នោត​នេះ គួរ​មាន​សមាជិក​ជា​ស្ត្រី​មក​ពី​គណ​បក្សន​យោ​បា​យ​ទាំង​ពីរ។
•    ដំណើរការ​នៃគណៈកម្មការ​ចម្រុះ​កំ​ណែទម្រង់​ការបោះ​ឆ្នោត​នេះ ត្រូវ​តែ​មាន​ការ​បើ​ក​ចំហរ និង​ការ​ផ្តល់​នូវ​ព៌ត័​មានជូន​សាធារណជន។
•    នីតិវិធីធ្វើការរបស់​គណៈ​កម្មការ​នេះ​ត្រូវ​ធានាឱ្យ​មាន​ការស្រុះ​ស្រួល​គ្នាជា​ឯក​ច្ឆ័ន  និងភាព
រលូន​នៃ​ដំណើរការ ។
•    គណៈកម្មការនេះត្រូវសម្រេចអោយបាននូវបញ្ជីលទ្ធផលដែលបានរំពឹងទុក នៃកំណែទម្រង់នៃការបោះឆ្នោត (មានជាអាទិ៍ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ យន្តការដោះស្រាយទំនាស់ការបោះឆ្នោត និងការលើកស្ទួយស្ត្រី និងយុវជនតំណាងជាប់ឆ្នោត...) និងបង្កើតផែនការសម្រាប់ការអនុវត្តការកំណែទម្រង់ការបោះឆ្នោតដែលព្រមព្រៀងគ្នា អោយបានច្បាស់លាស់នៅមុនដំណាច់ឆ្នាំ២០១៤។
•    ការអនុវត្តន៍ផែនការកំណែទម្រង់ការបោះឆ្នោតនេះគួរធានាអោយមានការរៀបចំការបោះឆ្នោតឡើងវិញមុនអាណត្តិ យ៉ាងយូរមុនដំណាច់ឆ្នាំ២០១៥។
ក្រុមអង្គការសង្គមស៊ីវិល សង្ឃឹមយាងមុតមាំថា ការជួបប្រជុំនៃក្រុមការនៃគណបក្សនយោបាយទាំងពីរ នឹងប្រកបទៅដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលវិជ្ជមាន។

អង្គការដែលគាំទ្រ និងព័ត៌មានបន្ថែមសូមទាក់ទង៖
១.លោកស្រី រស់ សុភាព    នាយិកាអង្គការ GADC                ០១២ ៦២ ៧៨ ៥៧
២.លោក ហង្ស ពុទ្ធា        នាយកប្រតិបត្តិអង្គការនិកហ្វិច            ០១២ ៩៥ ៩៦ ៦៦
៣.លោក សួន ប៊ុនស័ក្តិ        អគ្គលេខាធិការនៃ CHRAC            ០៩២ ៣៤ ៤៣ ៥៧
៤.លោក យ៉េង វីរៈ        នាយកប្រតិបត្តិអង្គការ CLEC             ០១២ ៨០ ១២ ៣៥
៥.លោក ប៉ា ងួនទៀង        នាយកប្រតិបត្តិ CCIM                ០៦០ ៤០ ៩៩ ៩៩
៦.លោក យ៉ង់ គឹមអេង        នាយកប្រតិបត្តិ PDP-Center            ០១៦ ៨២ ៨២ ១១
៧.លោក ជាង សុខា        នាយកប្រតិបត្តិអង្គការ YRDP            ០១២ ៣៦ ០៤ ៦៤
៨.លោក សាម អ៊ីន        នាយកប្រតិបត្តិ LWD                ០១២ ៥៥ ១៨ ៨៦
៩.លោក នី ចរិយា        ប្រធានស៊ើបអង្កេតនៃសមាគម អាដហុក    ០១១ ២៧ ៤៩ ៥៩
១០.លោក គល់ បញ្ញា        នាយកប្រតិបត្តិអង្គការខុមហ្រ្វែល        ០១២ ៩៤ ២០ ១៧
១១.លោក ហុង គឹមសួន    ប្រធានសម្ព័ន្ធCISA                ០១២ ៩៤ ៥៥ ០៥
១២.លោក គាន ពន្លក        នាយកប្រតិបត្តិស្តីទីអង្គការDHRAC        ០១២ ៥៥ ១៤ ៦៦

សូមចុចទីនេះដើម្យីទាញយក​ជាទម្រង់ pdf

សេច​ក្តីថ្លែងការណ៍​រួម​ស្តី​ពី​គោល​ការណ៍​អប្បបរ​មា​ក្នុង​ការ​បង្កើត​យន្ត​ការ​កំ​ណែទម្រង់​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

យើង​ជាអង្គការសង្គមស៊ីវិលសូមអបអរ​សាទរ​ចំ​ពោះ​សេច​ក្តី​ថ្លែង​ការណ៍​រ​បស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​បន្ត​ការ​ពិ​ភាក្សា​បង្កើត​យន្ត​ការ​កំណែទម្រង់​បោះ
ឆ្នោត។
សម្ព័ន្ធកំណែ​ទម្រង់​ការ​បោះ​ឆ្នោត (Electoral Reform Alliance) យល់ឃើញ និង​មាន​យោ​បល់​ថា​ដើម្បី​ធ្វើ​កំ​ណែ​ទម្រង់​ការ​បោះ​ឆ្នោត​បាន​ជោ​គជ័យគឺ​ត្រូវ​ការ​អោយ​មាន​យន្តការ​មួយ​ដែល​មាន​ប្រសិទ្ធិភាព​ដោយ​ឈរ​លើ​គោលការ​ណ៍​អប្បបរ​មាដូច​ខាង​ក្រោម´៖

សូមចុចទីនេះដើម្បីអានអត្ថដើមទាំងស្រុង

អត្ថបទផ្សេងៗទៀត...

JPAGE_CURRENT_OF_TOTAL