ថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ 2017

 English

កំណែទំរង់ប្រជាធិបតេយ្យ

របាយការណ៍ប្រជាធិបតេយ្យ និងកំណែរទម្រង់ការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១៥

សំបុត្រអគ្គិសនី បោះពុម្ព PDF

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល មានកិត្តិយសសូមដាក់ជូនដល់សាធារណៈជននូវរបាយការណ៍មួយស្តីពី ប្រជាធិបតេយ្យនិងកំណែរទម្រង់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០១៥ ជាភាសារអង់គ្លេស។

សូមលោកអ្នកចុចលើតំណរភ្ជាប់ខាងក្រោមដើម្បីទាញយករបាយការណ៍

2015 Annual Report on Democracy, Elections and Reform in Cambodia

សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និសីទកាសែត ”ទិ​វា​អន្តរ​ជាតិ​ប្រ​ជា​ធិប​តេយ្យ និង​ការ​បង្ហាញអំ​ពី​ស្ថាន​ភាព​នៃ​ដំ​ណើរ​ការ​ប្រ​ជាធិប​តេយ្យ​ទាក់​ទិន​ទៅ​នឹ​ង​បញ្ហា​ចម្បង​នៅ​ប្រ​ទេស​កម្ពុជា​”

អង្គការ សមាគមក្រៅរដ្ឋាភិ​បាល មាន​កិត្តិយស​ជម្រាប​ជូន​ដំ​ណឹង និង​គោរ​ពអញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា ដែលជាអ្នកសារព័ត៌មានជាតិ    និងអន្តរជាតិទាំងអស់​មេត្តា​ជ្រាប​ថា  ក្រុម​អង្គការ  ស​មាគម​ក្រៅ​រដ្ឋាភិបាលរួមមាន          គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) គណៈកម្មាធិការលើកស្ទួយស្រ្តីក្នុង   វិស័យនយោបាយ (CPWP) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)  មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR)  នឹងរៀបចំសន្និសីទកាសែត ស្តីពី”ទិវាអន្តរជាតិប្រជាធិបតេយ្យ និង​ការ​បង្ហាញ​អំពីស្ថានភាព​នៃ​ដំ​ណើរ​ការ​ប្រ​ជា​ធិប​តេយ្យ​ទាក់​ទិន​ទៅ​នឹង​បញ្ហាចម្បងនៅប្រទេសកម្ពុជា”

សន្និសីទកាសែតនេះមានគោលបំណង៖
១. ចូលរួមប្រារព្វ “ទិវាអន្តរជាតិប្រជាធិបតេយ្យ”
២. ដើម្បីបង្ហាញអំពីស្ថានភាពនៃដំណើរការប្រជាធិបតេយ្យ ដែលទាក់ទិនទៅនឹងបញ្ហាចម្បងៗនៅប្រទេសកម្ពុជា

កាលបរិច្ឆេទៈ    ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤  ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១១ព្រឹក
ទីកន្លែងៈ        នៅសាកលវិទ្យាល័យ ខេមរៈ  (អគារលេខ ៣៥៣  ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦(ផ្លូវសែនសុខ)     បត់ចូលផ្លូវលំ ៧២ ចំងាយ២០ម៉ែត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ)

អា​ស្រ័យដូច​បាន​ជម្រាប​ជូន​ខាង​លើនេះ អង្គការ សមាគមក្រៅរដ្ឋាភិបាលយើងខ្ញុំ សូម​គោរ​ពអញ្ជើញ​អស់​លោក លោកស្រី អ្នកនាង កញ្ញា ដែលជាអ្នកសារព័ត៌មានទាំង​អស់​មេត្តា​ជ្រាប និង​ចូល​រួម​យក​ព័ត៌មាន​កុំ​បីខាន។

សូមចុចទីនេះដើម្បីអានអត្ថបទដើម