ថ្ងៃពុធ ទី24 ខែឧសភា ឆ្នាំ 2017

 English

ការផ្តល់ពិន្ទុរបស់ម្ចាស់ឆ្នោត

របាយការណ៏ការឃ្លាំមើល និងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញ/ អនុវត្តន៏ គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី១

នេះជាសៀវភៅរបាយការណ៏ការឃ្លាំមើល និងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញ/ អនុវត្តន៏ គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី១ របស់អង្គការខុមហ្រ្វែល

សូមចុចទីនេះដើម្បីទទួលបានព័ត៌មានពេញលេញជា PDF

សេចក្តី​ប្រ​កាស​ព័ត៌​មាន​ ស្តី​ពី លទ្ធផលវាយតម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុវត្តន៍​លក្ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​​អាទិភាព​ក្នុង​ខេត្ត​ព្រះសីហនុ

ម្ចាស់ឆ្នោត​នៅ​ខេត្ត​ព្រះ​សី​ហនុ​ប្រមាណ​ ៩៥នាក់ ក្នុង​នោះ​មាន​ស្ត្រី​៣៣​នាក់​ (៣៥%) ដែល​តំណាង​អង្គការមិន​មែន​រដ្ឋាភិបាល​ អាជីវករ/ពានិជ្ជករ​ សិស្ស​ និស្សិត ដែលមក​ពី​ស្រុក​ផ្សេងៗគ្នា និង​ក្រុង​ក្នុង​ខេត្ត​ព្រះហី​ហនុ​បាន​វាយ​តម្លៃ​ការអនុវត្ត​របស់​មន្ត្រី​ជាប់​ឆ្នោត​ទៅលើ​​លក្ខខណ្ឌ​សន្ទ​ស្សន៍​​​ទាំង​ ១០​ដោយ​លក្ខខណ្ឌ​សន្ទស្សន៍​ភាគ​ច្រើន​ម្ចាស់​ឆ្នោត​វាយ​តម្លៃ​ថា​បាន​ធ្វើ​ពាក់​កណ្តាល​ ឬ​មធ្យម។
លក្ខខណ្ឌសន្ទស្សន៍​ដែល​ម្ចាស់​ឆ្នោត​ចូល​រួម​ភាគ​ច្រើន​វាយ​តម្លៃ​ថា​ មិន​បាន​ធ្វើ​ទាល់តែសោះ ឬ​បាន​ធ្វើ​តិច​តួច​មាន​តែ​ការ​ដាក់​តារាង​កំនត់​តម្លៃ​នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​អោយ​បាន​ជាក់​លាក់​ដូច​ជា​ ប្រាក់​ចុះ​បញ្ជីពាក្យ​បណ្តឹង​ ប្រថាប់ក្តី ...​ ដោយ​បច្ចុប្បន្ន​ពុំ​ទាន់​មានការ​បិទផ្សាយ​តម្លៃ​នេះ​អោយ​​ប្រជា​ពលរដ្ឋ​ដឹង​នៅ​មុខ​តុលាការ​ឡើយ។

សេចក្តី​ជួន​ដំ​ណឹង​ស្តី​ពី​វេទិកា​ម្ចាស់​ឆ្នោត​ក្នុង​ការ​វាយ​តម្លៃ​លទ្ធផល​នៃកា​រ​បំ​ពេញ​/​អនុវត្ត​លក្ខខណ្ឌស​ន្ទស្សន៍​ក្នុង​ខេត្ត​ព្រះ​សី​ហនុ

ភ្នំពេញ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១១

គណៈ​​កម្មា​​ធិការ​ខុមហ្រ្វែល​មាន​កិត្តិ​យស​សូម​គោរ​ពអញ្ជើញ និងជ​ម្រាប​ដល់​បណ្តា​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ជាតិ និង​អន្តរ​ជាតិ​ទាំង​អស់​មេត្តា​ជ្រា​ប​ថា គណៈ​កម្មា​ធិ​ការ​ខុម​ហ្រ្វែល​ដោយ​សហការ​ជា​មួយ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC)​,អង្គ​​ការ​​ការ​ពារ​សិទ្ធិ​មនុស្ស​ខ្មែរ​​កម្ពុជា​ក្រោម (KKKHRO) អង្គ​ការ​ជាតិ​ស្រាវ​ជ្រាវ​ជាតិក​ម្ពុជា (CNRO) ក្នុង​ខេត្ត​ព្រះ​សីហ​នុ នឹងរៀបចំធ្វើវេទិកាម្ចាស់ឆ្នោត​ក្នុងការ​វាយ​តម្លៃ​លទ្ធ​ផល​នៃការ​បំពេញ​/​អនុវត្ត​លក្ខ​ខណ្ឌសន្ទស្សន៍​ក្នុង​មណ្ឌល​ព្រះ​សីហនុ។

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី លទ្ធ​ផល​វាយ​តមៃ្ល​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុ​វត្ត​លក្ខខណ្ឌ​សន្ទស្សន៏​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ត​ តាកែវ​

ម្ចាស់​ឆ្នោត​នៅ​ខេត្ត​តា​កែវ​ប្រមាណ​​៩០​នាក់​​ ក្នុង​នោះ​មាន​ស្រ្តី​៣១% ដែល​តំ​ណាង​អង្គ​ការ​​មិន​​មែន​​រដ្ឋាភិបាល អាជីវករ/ពាណិជ្ជករ កសិករ សិស្ស និស្សិត ដែលមក​ពីស្រុកផេ្សងៗគ្នា និង​ក្រុង​ក្នុង​ខេត្ត​​​តាកែវ​បានផ្តល់ពិន្ទុទាប ដល់ការសម្រេចបានរបស់​មន្រ្តី​ជាប់​ឆ្នោត​ក្នុង​ការ​បំ​ពេញ​លក្ខ​​ខណ្ឌ​​សន្ទស្សន៍​ទាំង១០ ដែលម្ចាស់ឆ្នោតបានទាមទារកាលពីឆ្នាំ​២០០៩។​

លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​ការ​អនុវត្តន៍​លក្ខខណ្ឌ​សន្ទស្សន៍​ នៃ​វិស័យ​អាទិភាព​ ក្នុងខេត្ត​ ឧត្តរមានជ័យ

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​ឧត្តមានជ័យ​ប្រមាណ ៧៨​នាក់ ក្នុង​នោះ​មាន​ស្ដ្រី ​១២​%​ ដែលតំណាង​​សហគមន៍ អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នានា អាជីវករ​/​ពាណិជ្ជ​ករ មន្ដ្រី​រាជ​ការសិស្ស​/​និស្សិត កសិករ ដែល​មក​ពី​ស្រុក​/​ក្រុងផ្សេង​ៗ​គ្នា និង​ ក្រុង ​ខេត្ដ​រឧត្តរមានជ័យ បាន​វាយតម្លៃលក្ខណសន្ទស្សន៍និ​មួយៗ​ ថាមិនបាន​ធ្វើអ្វី​ទាល់តែសោះ ឬបាន​ធ្វើ​តិច​តួច​ប៉ុណ្ណោះ។

សេច​ក្ដី​ប្រកាសព័ត៌មាន ស្ដីពី លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើការ​អនុវត្ដន៍​លក្ខខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អាទិភាព ក្នុង​ខេត្ដ ព្រៃវែង

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​ព្រៃ​វែង​ប្រ​មាណ ៨០​នាក់ ក្នុង​នោះ​មាន ស្ដ្រី ២២​នាក់ មក​ពី​សហគមន៍​ដី​ធ្លី កសិករ អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នានា​ អាជី​វ​ករ/​ពាណិជ្ជករ មន្ដ្រី​រាជ​ការ សិស្ស​/​និស្សិត ដែល​មក​ពី​ស្រុក​ផ្សេង​ៗ​គ្នា និង​ក្រុងក្នុង​ខេត្ដ​ព្រៃ​វែង បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ដច្រើន​ទៅ​លើ​ការ​អនុ​វត្ដន៍​ការ​ងារ របស់​មន្ដ្រី​ជាប់​ឆ្នោត​ក្នុង ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាពក្នុង​ខេត្ដ​ព្រៃ​វែង បើ​ទោះបី​ជា​ចំ​នុច​នៃ​លក្ខ​ខណ្ឌ​សន្ទស្សន៍ ភាគ​ច្រើន​មិនត្រូវ​បាន​អនុវត្ដ ឬ​អនុវ​ត្ដ​បាន​តិច​តួច​ក៏​ដោយ​។

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ ស្ដី​ពី​ លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោតទៅ​លើ​ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌសន្ទស្សន៍​នៃ​វិ​ស័យ​អា​ទិ​ភាព ក្នុង​ខេត្ដ កំ​ពង់​ឆ្នាំង​

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​កំ​ពង់​ឆ្នាំង​ប្រ​មាណ ១០០​នាក់ ក្នុង​នោះ​មាន​ ស្ដ្រី ៣៦​% មក​ពី​សហ​គមន៍ ដី​ធ្លី​នេសាទ... អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នានា អា​ជី​វករ​/​ពាណិជ្ជ​ករ មន្ដ្រី​រាជ​ការ សិស្ស​/​និស្សិត ក​សិ​ករដែល​មក​ពី​គ្រប់​ស្រុក​និង​ក្រុង​ក្នុង​ខេត្ដ​កំ​ពង់​ឆ្នាំង បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ដ​ទៅ​លើ​ការ​អនុ​វត្ដន៍​ការ​ងារ​របស់​មន្ដ្រី​ជាប់​ឆ្នោត ក្នុង​ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌសន្ទស្សន៍​នៃ​វិ​ស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​កំ​ពង់​ឆ្នាំង ដែល​លក្ខខណ្ឌ​សន្ទស្សន៍ភាគ​ច្រើន​បាន​អនុវត្ដ​បាន​ខ្លះៗ។

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន ស្ដី​ពី លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុវត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ សៀម​រាប

ម្ចាស់​ឆ្នោត​នៅខេត្ដ​សៀម​រាប​ប្រមាណ ៨៥​នាក់ ក្នុង​នោះមា​ន ស្ដ្រី ៣៦​នាក់ មក​ពី​សហគមន៍ ដី​ធ្លីនេ​សាទ....... អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នានា អាជីវ​ករ​/​ពាណិជ្ជករ មន្ដ្រី​រា​ជ​ការ សិស្ស/​និស្សិត ក​សិករដែល​មក​ពី​ស្រុក​ផ្សេង​គ្នា​និ​ង​ក្រុង​ក្នុង​ខេត្ដ​សៀមរាប បានបង្ហាញពី​ការ​ពេញ​ចិត្ដ​ច្រើន​ទៅ​លើ​ការ​អនុវត្ដន៍​ការ​ងាររបស់​មន្ដ្រី​ជាប់​ឆ្នោត​ ក្នុង​ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​សៀមរាប បើ​ទោះ​បី​ជា​ចំ​នុចនៃ​លក្ខ​ខណ្ឌ​សន្ទស្សន៍ ស្ទើរ​តែ​ទាំង​អស់​មិន​ត្រូវ​បាន​អនុវត្ដ ឬ​អនុវត្ដ​បាន​តិច​តួច​ក៏​ដោយ។

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ស្ដី​ពី​​​លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើ​ការ​អនុវត្ដន​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិ​ស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ កំ​ពត

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​កំ​ពត​ប្រមាណ ១០០នាក់ ក្នុង​នោះ​មាន ស្ដ្រី ៣០​នាក់ មក​ពី​សហគមន៍ ព្រៃ​ឈើ​ដី​ធ្លី នេ​សាទ....... អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាលនា​នា អា​ជី​វករ​/​ពាណិជ្ជ​ករ មន្ដ្រី​រាជ​ការ សិស្ស​/​និស្សិត កសិករ​ដែល​មក​ពី​គ្រប់​ស្រុក និង​ក្រុង​ក្នុង​ខេត្ដ​កំ​ពត បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ដ​ទៅ​លើ​ការ​អនុ​វត្ដ​ការ​ងារ​របស់​មន្ដ្រី​ជាប់​ឆ្នោត​ក្នុង​ការ​អនុវត្ដ​ន​លក្ខខណ្ឌ​សន្ទស្សន៍​នៃវិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​កំ​ពត បើ​ទោះ​បី​ជា​ចំនុច​នៃ​លក្ខ​ខណ្ឌ​សន្ទស្សន៍​ភាគ​ច្រើន​មិន​ត្រូវ​បាន​អនុវត្ដ ឬ​អនុវត្ដ​បាន​តិច​តួច​ក៏​ដោយ។

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន ស្ដី​ពី លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើកា​រ​អនុ​វត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព ក្នុង​ខេត្ដ ប៉ៃ​លិន​

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​ប៉ៃ​លិន​ប្រ​មាណ ១០០​នាក់ ក្នុង​នោះ​មាន ស្ដ្រី ៣៥នាក់ (៣៥%) មក​ពី​សហគមន៍ព្រៃ​ឈើ​ ដីធ្លី ...... អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នា​នា អាជី​វ​ករ​/​ពាណិជ្ជករ មន្ដ្រី​រាជ​ការ​ សិស្ស/​និស្សិត កសិ​ករដែល​មក​ពី​ស្រុក​សាលាក្រៅ​ និង​ក្រុង​ប៉ៃ​លិន​ក្នុង​ខេត្ដ​ប៉ៃ​លិន​បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ដ​ច្រើន​ទៅលើ​ការ​បំពេញការ​ងារ​មន្ដ្រី​ជាប់​ឆ្នោត ក្នុង​ការ​អនុវត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​ប៉ៃ​លិន បើ​ទោះ​បី​ជាចំនុ​ច​នៃ​លក្ខខ​ណ្ឌសន្ទស្សន៍​ខ្លះ​មិន​ទាន់​ត្រូវ​បាន​អនុវត្ដ​ ឬ​អនុវត្ដ​បាន​តិច​តួច​ក៏​ដោយ។

JPAGE_CURRENT_OF_TOTAL