ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

ចុះឈ្មោះនិងផ្ទៀងផ្ទាត់លើបញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត

សេចក្តីប្រកាសព័ត៌មានស្តីពី​ការផ្អាកដំណើរការពិនិត្យបញ្ជីឈ្មោះ​និង​ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤

នៅស្របពេលដែល​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(ឝ.ជ.ប) ចេញសេចក្តីសម្រេចចុះថ្ងៃទី ២១ខែកក្កដា ឆ្នាំ​២០១៤​ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ ដោយបាន​សម្រេចធ្វើការពិនិត្យបញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ និង​ការផ្តល់សុពលភាព​លើ​បញ្ជីបោះឆ្នោតសម្រាប់ឆ្នាំ២០១៤ ចាប់​ពីថ្ងៃ​ទី ១ខែតុលា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី ស​កម្ម​ភាព​ខុម​ហ្រ្វែល សង្កេត​បរិយា​កាស​បោះ​ឆ្នោត​ក្នុង​អំ​ឡុង​ពេល ពិ​និត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល​បាន និង​កំ​ពុង​ធ្វើ​សកម្មភាព​សង្កេត​ពី​បរិយា​កាស​សន្តិ​សុខ និង​សិទ្ធិ​ន​យោ​បាយ​នៃ​ដំ​ណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​២០១២​។

ខុម​ហ្រ្វែល​ក៏​បាន និង​កំ​ពុង​សង្កេត និង​អប់​រំ​អ្នក​បោះ​ឆ្នោត​ពី​ដំ​ណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ពិនិត្យ​បញ្ជី​បោះ​ឆ្នោត ការ​សង្កេត​ស្រាវជ្រាវ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​សវន​កម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ ២០១១ ការ​សង្កេត​លើប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​នៅ​ទូ​ទាំង​រាជ​ធា​នី​-​ខេត្ត​។

របាយ​ការណ៏​លទ្ធផល​អង្កេត​ស្រាវ​ជ្រាវ បញ្ជី​បោះ​ឆ្នោត និង​ការ​ចុះឈ្មោះអ្នក​បោះ​ឆ្នោត

សេចក្តីផ្តើម

នៅ​ក្នុង​កំ​ឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្ដ្រឆ្នាំ ២០០៨ ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត និង​ការ​សំអា​ត​បញ្ជី​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រ​ក្រ​តី​មួយ​ចំ​នួន បើ​ទោះ​បី​មាន​កិច្ច​ប្រឹ​ង​ប្រែង​ធ្វើ​ឱ្យ​មាន​ដំ​ណើរ​ការ​នេះ​មាន​ភាព​ប្រ​សើរ​ឡើង​​ក៏​ដោយ​។ ​ចាប់​តាំង​ពី​ការ​បោះឆ្នោ​ត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ ២០០៧​មក ភាព​ជឿជាក់​របស់​ភា​គីធ្វើការ​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ទៅ​លើ​បញ្ជី​បោះ​ឆ្នោត​មាន​ការ​ថយ​ចុះ។

សម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ី​វិ​ល សូម​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ឆន្ទៈ​របស់​គណៈ​កម្មា​ធិការ​ជាតិរៀប​ចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប) ក្នុង​ការ​សម្អាត​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ប៉ុន្ដែ​ការ​ខិត​ខំ​ និង​ឆន្ទះ​ នេះ​អាច​នឹង​អស់​តមៃ

សម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ី​វិ​ល សូម​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ឆន្ទៈ​របស់​គណៈ​កម្មា​ធិការ​ជាតិរៀប​ចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប) ក្នុង​ការ​សម្អាត​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ប៉ុន្ដែ​ការ​ខិត​ខំ​ និង​ឆន្ទះ​ នេះ​អាច​នឹង​អស់​តមៃ្ល​ប្រ​សិន​បើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ភាព​សុក្រឹត និង​មិន​ទទួល​ការ​ទុក​ចិត្ដ​ពី​ភាគី​ដែល​ពាក់​ព័ន្ធ។