ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

អង្កេតលើប្រព័ន្ធផ្សព្វផ្សាយ

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ស្ដី​ពី​ការ​អង្កេត​ទៅ​លើ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយអេឡិច​ត្រូ​និច​ពិ​សេស​ទូរទស្សន៍​ជាតិ​កម្ពុ​ជា (ទទក​)

គណៈកម្មាធិកា​រ​ខុម​ហ្វ្រែល​សង្កេត​ឃើញ​ថា ក្នុង​អំ​ឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្ដ្រ នី​តិ​កាល​ទី ​៤ និង​ក្រោយ​ពេល​បោះឆ្នោ​ត ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​អេឡិច​ត្រូ​និច​បាន​ផ្ដោត​ខ្លាំង​លើគណ​បក្ស​ន​យោ​បាយ សំ​ខាន់​ៗ​មួយ​ចំ​នួន​ដែលមាន​អាស​នៈក្នុ​ងសភា និង​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ខណៈដែល​គណ​បក្ស​ន​យោ​បាយ ផ្សេង​ទៀតភាគ​ច្រើន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តែក្នុង​អំ​ឡុង​ពេលឃោស​នា​បោះ​ឆ្នោត ក្នុង​កម្ម​វិ​ធី​ផ្សព្វផ្សា​យ​រៀបចំ​ ឡើង​ដោយ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតនៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​ជាតិ​។ ទោះ​យ៉ាង​ណា​ គណបក្ស ប្រជា​ជន​កម្ពុ​ជា​ទទួល​បាន​ការ​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​គេ។​