ថ្ងៃសៅរ៍ ទី27 ខែឧសភា ឆ្នាំ 2017

 English

អប់រំអ្នកបោះឆ្នោត

សេចក្តីប្រកាសព័ត៌មាន​ស្តីពី​លទ្ធផល​បឋម​នៃ​ការ​សង្កេតការពិ​និត្យ​បញ្ជី​ឈ្មោះ និងចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១២

Pages_from_Preliminary_Report_Voter_Registration_2012V_Finalនៅក្នុងអំឡុងពេលពិនិត្យបញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំឆ្នាំ​២០១២នេះ ខុមហ្វ្រែលបាន នឹងកំពុង​ធ្វើសកម្មភាព​សង្កេត​ពី​បរិយាកាស​សន្តិសុខ និង​សិទ្ធិនយោបាយ​ដោយ​ធ្វើការ​សង្កេត និង​អប់រំអ្នក​បោះ​ឆ្នោតពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និងសវនកម្មបញ្ជីបោះ​ឆ្នោតឆ្នាំ២០១២ ដោយ​សកម្មភាព​ទាំងនេះ​ចាប់​ផ្តើម​តាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២

ចុចទីនេះដើម្បីអាន

គួរ​តែ​កែ​ប្រែ​ចំ​នួន​អា​ស​នៈសម្រាប់​រដ្ឋ​ស​ភា​នី​តិ​កាល​ថ្មី ដើម្បី​ធា​នា​ភាព​ស្រប​ច្បាប់ ផ្អែក​លើ​ស្ថាន​ភាព​ប្រ​ជា​ពល​រដ្ឋ​

យោង​តាម​ច្បាប់​ស្តីពី​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណា​ង​រាស្រ្ត មាត្រា​៧ និង​មា​ត្រា៨ គ​ណៈ​កម្មការ​ដើម្បី​កំ​ណត់​អា​សនៈ​រដ្ឋស​ភា ត្រូវ​បាន​បង្កើត​តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១១ ដើម្បី​ធ្វើ​ការ​កែ​ប្រែ និង​បែង​ចែក​អាស​នៈ​តាម​រាជ​ធានី​ ខេត្ត សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​តំាង​តំ​ណាង​រាស្រ្ត​អា​ណត្តិ​ទី ៥ ដោយ​ផ្អែក​លើស្ថាន​ភាព​ប្រ​ជា​ពល​រដ្ឋ ស្ថាន​ភាព​ភូមិ​សាស្រ្ត សង្គម និង​សេដ្ឋ​កិច្ច។