ថ្ងៃពុធ ទី16 ខែសីហា ឆ្នាំ 2017

 English

លិខិតចំហ ស្តីពី ការពិភាក្សា អំពីសិទ្ធិស្របច្បាប់ក្នុងការសហការរបស់ដៃគូអង្គការសង្គមស៊ីវិល ក្នុងសកម្មភាពសង្កេតការណ៍បោះឆ្នោត

សំបុត្រអគ្គិសនី បោះពុម្ព PDF

លិខិតចំហ ស្តីពី ការពិភាក្សា អំពីសិទ្ធិស្របច្បាប់ក្នុងការសហការរបស់ដៃគូអង្គការសង្គមស៊ីវិល ក្នុងសកម្មភាពសង្កេតការណ៍បោះឆ្នោត

ជូនចំពោះ

សម្តេចក្រឡាហោម ស ខេង

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

យើងខ្ញុំមកពីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) និងគណៈ  កម្មាធិការអព្យាក្រឹត្យ យុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច) ដោយមានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀត ចេញលិខិតចំហនេះ ដើម្បីជម្រាបពីគោលបំណងចង់ជួបពិភាក្សាផ្ទាល់ជាមួយសម្តេចក្រឡាហោម ឬតំណាងក្រសួងមហាផ្ទៃ និងក៏ដើម្បីមានឱកាសបកស្រាយអំពីការយល់ឃើញ ស្តីពីសិទ្ធិស្របច្បាប់របស់ខ្លួន និងតំរូវការនៃកិច្ចសហការគ្នារបស់អង្គការមិនមែនរដ្ឋាភិបាលចូលរួមក្នុងសកម្មភាពបោះឆ្នោត។ អង្គការខុមហ្វ្រែល និងអង្គការនិកហ្វិច បានស្នើសុំជួបពិភាក្សាជាមួយសម្តេចក្រឡាហោម តាមរយៈលិខិតរួមគ្នាអំពីការបកស្រាយអំពីគោលបំណង និងសកម្មភាពរបស់គម្រោងដែលមានឈ្មោះថា បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត ដែលចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។ ក្រោយមួយថ្ងៃ គឺថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ អង្គការខុមហ្វ្រែល និងអង្គការនិចហ្វិចបានទទួល និងអរគុណលិខិតរបស់សម្តេចក្រឡាហោម ចុះលេខ១០១៥ ស.ជ.ណ និង១០១៦ ស.ជ.ណ នៃក្រសួងមហាផ្ទៃ  ស្តីអំពីករណីបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ដែលផ្ញើជូនយើងខ្ញុំ។ ទោះបីយ៉ាងនេះក្តី យើងខ្ញុំយល់ថា សមាគម និងអង្គការសង្គមស៊ីវិលមានសិទ្ធិស្របច្បាប់ក្នុងការចូលរួមយ៉ាងសកម្មក្នុងជីវភាពសង្គមនយោបាយ សេរីភាពនៃការបញ្ចេញមតិរបស់ខ្លួន និងការប្រជុំ ព្រមទាំងការបង្កើតសមាគម និងសិទ្ធិចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងមាត្រា៣៥ មាត្រា៤១ និងមាត្រា៤២ ក៏ដូចជាមានចែងនៅក្នុងមាត្រា១៩ មាត្រា២១ មាត្រា២២ និងមាត្រា២៥ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជាជារដ្ឋភាគីផងដែរ។ ដោយឡែក មាត្រា២១ នៃច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចែងថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី ឬចុះអនុស្សរណៈមាន «សិទ្ធិចុះកិច្ចសន្យាសហប្រតិបត្តិការជាមួយដៃគូក្នុងការអនុវត្តន៍    គំរោងសកម្មភាព» ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ ស្តីពីការបោះឆ្នោតចែងថា សមាគម  និងអង្គការមិនមែនរដ្ឋាភិបាលមានសិទ្ធិចូលរួមក្នុងឋានៈជាអ្នកសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោត។

Download Full PDF Click Here!

Share/Save/Bookmark