ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

សេចក្តីប្រកាសព័ត៌មាន ស្តីពី សកម្មភាព និងគោលបំណង «អ្វីទៅជាបន្ទប់ស្ថានការណ៍?»

សំបុត្រអគ្គិសនី បោះពុម្ព PDF

សេចក្តីប្រកាសព័ត៌មាន ស្តីពី សកម្មភាព និងគោលបំណង «អ្វីទៅជាបន្ទប់ស្ថានការណ៍?»

ភ្នំពេញ, ថ្ងៃទី២៨  ខែមិថុនា ឆ្នាំ២០១៧

សូមជំរាបជូនជាព័ត៌មានថា «បន្ទប់ស្ថានការណ៍» គឺជាវេទិកាអព្យាក្រឹត្យឥតលំអៀង ដែលរៀបចំ និងចាត់ចែងដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា «ខុមហ្វ្រែល» និងគណៈកម្មាធិការ         អព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា«និកហ្វិច» ដែលមានការចូលរួមដោយស្ម័គ្រចិត្តពីអង្គការ និងសមាគម ចំនួន៤០ ទៀត ក្នុងគោលបំណងសម្របសម្រួល និងសហការរួមគ្នាដើម្បី៖

- ប្រមូលផ្តុំធនធាន ដើម្បីបង្កើនសមត្ថភាព និងការរួមចំណែកសហការជាមូលនិធិ ឬគាំទ្រ ដើម្បីដំណើរការផែនការដាក់ពង្រាយអ្នកសង្កេតការណ៍ក្នុងស្រុកនៅថ្ងៃបោះឆ្នោត

- ចែករំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មាន ទាក់ទងការបោះឆ្នោត

- ធ្វើការវាយតម្លៃ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ដោយផ្អែកលើបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

ខុមហ្វ្រែល និងនិកហ្វិច បានដាក់ពង្រាយអ្នកសង្កេតការណ៍ដែលមានការទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្រោយពីការបោះឆ្នោតត្រូវបានបញ្ចប់រួចរាល់ សកម្មភាពវេទិកាបន្ទប់ស្ថានការណ៍ក៏ត្រូវបានប្រកាសបញ្ចប់នៅក្នុងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ក្នុងវេទិកាសាធារណៈ ស្តីពីការវាយតំលៃចុងក្រោយលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅស្នាក់ការកណ្តាលខុមហ្វ្រែល នៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

Download PDF Click Here!

Share/Save/Bookmark