ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

របាយការណ៍សង្ខេប ស្តីអំពី ការផ្ទៀងផ្ទាត់លើលទ្ធផលបោះឆ្នោតបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤

សំបុត្រអគ្គិសនី បោះពុម្ព PDF

របាយការណ៍សង្ខេប ស្តីអំពី

ការផ្ទៀងផ្ទាត់លើលទ្ធផលបោះឆ្នោតបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤

សមាគម អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតឆ្នាំ២០១៧ បានធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (១១០២) ដែលផ្សាយក្នុងគេហទំព័ររបស់ គ.ជ.ប ក្រោយពេលបោះឆ្នោត ជាមួយនឹងកំណត់នៃការរាប់សន្លឹកឆ្នោត (១១០២) ដែលប្រមូលបានដោយបន្ទប់ស្ថានការណ៍។ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត  (១១០២) ដែលប្រមូលបានដោយបន្ទប់ស្ថានការណ៍ចំនួន ៤៨១ការិយាល័យបោះឆ្នោតដែលជាការិយាល័យសំណាក ក្នុងកំរិតជឿជាក់ ៩៥% ជាមួយកំរិតលំអៀង ៤.៣% ត្រូវបានជ្រើសរើសដោយចៃដន្យ(Sample Random) និងយកមកផ្ទៀងផ្ទាត់ ហើយរកឃើញ ចំណុចមួយចំនួនដូចខាងក្រោម៖

១. បើទោះបីជា គ.ជ.ប បានចេញផ្សាយចំនួន០២លើក អំពីអត្រានៃចំនួនបណ្តោះអាសន្ននៃអ្នកបានទៅបោះឆ្នោត លើកទី១ នៅថ្ងៃទី០៤ ខែមិថុនា ២០១៧ គឺមានចំនួន ៨៥,៧៤% (ស្មើប្រមាណ ៦,៧លាននាក់) និងលើកទី២ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ គឺមានចំនួន ៨៩,៥២% (ស្មើប្រមាណ ៧លាននាក់)។ ការផ្ទៀងផ្ទាត់ទិន្នន័យដែលប្រមូលបានដោយបន្ទប់ស្ថានការណ៍រកឃើញថា អត្រានៃចំនួននៃអ្នកបោះឆ្នោតបានទៅបោះឆ្នោតមានចំនួន ៨៩,៩% នៃប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៃការិយាល័យសំណាក។

២. ការសង្កេត និងការផ្ទៀងផ្ទាត់របស់បន្ទប់ស្ថានការណ៍ រកឃើញទំហំ «សន្លឹកឆ្នោតមិនបានការ» នៅក្នុងដំណើរការរាប់សន្លឹកឆ្នោតមានចំនួន ១,៨% នៃសន្លឹកឆ្នោតដែលមានក្នុងហិបសរុប។ ការកំណត់សន្លឹកឆ្នោតមិនបានការ អាចក្លាយជាភាពមិនប្រក្រតី ដូចជាករណីខ្លះ ការកំណត់សន្លឹកឆ្នោតមិនបានការមានចំនួនច្រើនពេក ហើយមិនស្របតាមការណែនាំរបស់ គ.ជ.ប ដូចជានៅការិយាល័យ០០១៦ ឃុំសាមឃួយ ខេត្តស្ទឹងត្រែង ឃុំភ្នំលៀប ខេត្តបន្ទាយមានជ័យ ឃុំឬស្សីស្រុក ខេត្តសៀមរាប និងកន្លែងផ្សេងទៀត។ ករណីនេះអាចប៉ះពាល់លទ្ធផលបោះឆ្នោតបឋម ដែលនាំឱ្យមានបណ្តឹងនៃរាប់សន្លឹកឆ្នោតឡើងវិញចំនួន២៨នៅ៤៧ការិយាល័យតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី០៦ ខែមិថុនា។

Download PDF Click Here!

Share/Save/Bookmark