ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

សេចក្តីថ្លែងការណ៍ ស្តីអំពី ការវាយតម្លៃចំពោះលទ្ធផលបោះឆ្នោតបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

សំបុត្រអគ្គិសនី បោះពុម្ព PDF

សេចក្តីថ្លែងការណ៍ ស្តីអំពី

ការវាយតម្លៃចំពោះលទ្ធផលបោះឆ្នោតបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤

សមាគម អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតឆ្នាំ២០១៧ រកឃើញថា ការផ្ទៀងផ្ទាត់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនៃ លទ្ធផលបោះឆ្នោតបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ គឺមានភាព ត្រឹម  ត្រឹមដូចគ្នា ៩៣,១% នៃលទ្ធផលនៃការរាប់សន្លឹកឆ្នោតសម្រាប់គណបក្សនយោបាយនីមួយៗ  បើទោះបីមានកំហុសខ្លះ  គ.ជ.ប អាចត្រួតពិនិត្យ និងកែតម្រូវ។ ភាពមិនប្រក្រតី និងភាពខុសគ្នានៃកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត(១១០២) មិនប៉ះពាល់        លទ្ធផលបោះឆ្នោតនៅតាមឃុំ/សង្កាត់ឡើយ។

សមាគម អង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតឆ្នាំ២០១៧ ស្នើឲ្យ គ.ជ.ប ខិតខំក្នុងការដោះ          ស្រាយបណ្តឹងរបស់គណបក្សនយោបាយទាក់ទងនឹងការរាប់សន្លឹកឆ្នោតឡើងវិញ ពិសេសដោយសារកម្រិតលំអៀងសម្លេងឆ្នោតតិចពេកដែលមិនលើសពី០,៥% ហើយមានបញ្ហានៃសន្លឹកឆ្នោតមិនបានការមានចំនួនច្រើន ដែលអាចឲ្យគូភាគីអស់ចិត្ត និងទទួលយកលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ទាំងនោះ។

Download PDF Click Here!

 

 

Share/Save/Bookmark