ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

សេចក្តីប្រកាសព័ត៌មានអំពីការចាប់ផ្តើមដំណើរការបន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧

សំបុត្រអគ្គិសនី បោះពុម្ព PDF

ក្រុម​អង្គការសង្គម​ស៊ីវិល សមាគម មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រា​បជូន​ដំ​ណឹង​ដល់​សារធារណ​ជន រួម​ទាំង​ស្ថាប័ន​រដ្ឋ អង្គការ​ជាតិ អន្ត​រជាតិ និង​អ្ន​កសារព័ត៌មាន មេត្​តាជ្រាបថា យើងខ្ញុំនឹងចាប់ផ្តើមដំណើរការ បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ ចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ នេះរហូតដល់ខែ កក្កដា ឆ្នាំ២០១៧

បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោតឆ្នាំ២០១៧ គឺជាការប្រមូលផ្តុំនៃសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះ ឆ្នោត អង្គការសង្គមស៊ីវិលឯករាជ្យ និងអ្នកជំនាញដើម្បី៖ ប្រមូលផ្តុំធនធានដើម្បីបង្កើនសមត្ថភាព និងការរួមចំនែកសហការណ៍ជាមូលនិធិ ឬគាំទ្រដើម្បីដំណើរការផែនការដាក់ពង្រាយអ្នកសង្កេតការណ៍ក្នុងស្រុកនៅថ្ងៃបោះឆ្នោត។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាព័ត៌មាន និងអញ្ជើញលោកអ្នក ពីបន្ទប់ស្ថានការណ៍ ដើម្បីចូលរួម តាមដាន និងយកព័ត៌មានអំពីស្ថានភាពនៃដំណើរការបោះឆ្នោត តាមរយៈបន្ទប់ស្ថានការណ៍នេះ ។

សូមចុចទីនេះដើម្បីទាញយកឯកសារដើម

Share/Save/Bookmark