ថ្ងៃអង្គារ ទី23 ខែឧសភា ឆ្នាំ 2017

 English

សេចក្តីប្រកាសព័ត៌មាន

ក្រុម​​អង្គ​ការ​​សង្គម​​ស៊ីវិលនៅ​កម្ពុ​ជា មាន​កិត្តិ​យស​ជម្រាប​ជូន​សា​ធារ​ណៈជន អ្នក​សារព័ត៌​មាន​ជាតិ-អន្តរជាតិ វិទ្យុ ទូរទស្សន៍ តំណាង​អង្គ​ការ​សង្គម​ស៊ីវិលជាតិ​ និង​អន្តរ​​ជាតិ និង​តំ​ណាង​​អង្គ​ទូត​ឲ្យ​បាន​ជ្រាប​ថា នៅថ្ងៃ​ទី ១៩ ខែ​សី​ហា ឆ្នាំ២០១៤ ក្រុមអង្គការសង្គម​ស៊ីវិល​នៅ​កម្ពុជា​នឹង​រៀប​​ចំកិច្ចពិភ្សា​​តុមូល​​ស្តីពី «​ការ​កំ​ណត់​អា​ណត្តិ​នាយករដ្ឋមន្ត្រី»។

សេច​ក្តីស្នើវិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​មាត្រា​១១៩ថ្មី ដោយ​បន្ថែម​វាក្យខ័ណ្ឌ​ចំនួន​មួយ៖….«វីរជន​មួយ​រូប​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី មិន​ត្រូវ​ជា​បេក្ខ​ជន​ដែល​ធ្លាប់​កាន់​ដំ​ណែង​ជានាយក​រដ្ឋ​មន្ត្រី​ចំ​នួន​ពីរ (០២) អាណត្តិ ឬ​រយៈ​ពេល​ដប់ (១០)​ឆ្នាំ​កន្លង​មក​ហើយ»…….។
កិច្ច​ពិភ្សា​តុមូល​នេះមាន​គោល​បំណង​ឲ្យ​អ្ន​ក​ចូល​រួម​បញ្ចេញទស្សនៈ និង​ការយល់ឃើញ​ពាក់​ព័ន្ធ​​ប្រធានបទនេះ។

កាល​បរិច្ឆេទ៖     ថ្ងៃទី១៩ ខែសីហា ២០១៤
វេលាម៉ោង៖     ០៨:០០ ព្រឹក
ទីកន្លែង៖     ភោជនីយដ្ឋានខ្មែរសូរិន
(ផ្ទះលេខ ០៩, ផ្លូវលេខ៥៧, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ)
រៀបចំដោយ៖     ក្រុមអង្គការសង្គមស៊ីវិល

វាគ្មិនចូលរួមសំខាន់ៗរួមមាន៖
• លោកបណ្ឌិត កែម ឡី         អ្នកស្រាវជ្រាវសង្គមឯករាជ្យ
• លោកបណ្ឌិត សុខ ទូច     អ្នកវិភាគនយោបាយឯករាជ្យ
• លោកមេធាវី សុក សំអឿន     ប្រធានក្រុមប្រឹក្សាភិបាលលេខាធិការដ្ឋាន CHRAC
• លោក នី ចរិយា         ប្រធានផ្នែកអង្កេតនៃសមាគម អាដហុក
• លោក គល់ បញ្ញា         នាយប្រតិបត្តិអង្គការ ខុមហ្វ្រែល (អ្នកសម្របសម្រួល)


អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំសូមគោរពអញ្ជើញសាធារណៈជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ វិទ្យុ ទូរទស្សន៍ តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងតំណាងអង្គទូត ចូលរួមក្នុងកិច្ច      ពិភាក្សានិងយកព័ត៌មានកុំបីខាន៕
ព័ត៌មានបន្ថែមសូមទាក់ទង៖ ០២៣ ៨៨៤ ១៥០ / ០៨៩ ២១ ២១ ១០

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark