ថ្ងៃអង្គារ ទី27 ខែមិថុនា ឆ្នាំ 2017

 English

សេចក្តីប្រកាសព័ត៌មាន អត្ថបទ ស្តីពី ការរំលោភលើសិទ្ធិសំដែងមតិ និងនយោបាយរបស់ស្ត្រី

ក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៣ សកម្មភាពរបស់រដ្ឋាភិបាល អាជ្ញាធរ កង កំលាំងប្រដាប់អាវុធ និងកងសន្តិសុខមិនផ្លូវការរារាំងជាច្រើនសារដោយបង្ករបួសស្នាម ជេរប្រមាថមើលងាយ បៀតបៀនកេរ្តិ៍ខ្មាស់ បំភិតបំភ័យ បំបាក់ស្មារតី និងរហូតដល់មានការស្លាប់ បាត់បង់ជីវិតក៏មានទៅលើស្រ្តីដែលជាអ្នកនយោបាយ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត សកម្មជនអង្គការសង្គមស៊ីវិល សកម្មជនការពារដីធ្លី កម្មការិនីដែលប្រមូលផ្តុំបញ្ចេញមតិ និងធ្វើកូតកម្មដោយសន្តិភាព។
សកម្មភាពរបស់រដ្ឋាភិបាល និងអាជ្ញាធរបានប្រព្រឹត្តិល្មើសយ៉ាងធ្ងន់ធ្ងរចំពោះអនុសញ្ញាស៊ី-ដ   «ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ» មាត្រា៣ចែងថា «ក្នុងគ្រប់វិស័យ ជាពិសេស    វិស័យនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ រដ្ឋត្រូវចាត់វិធានការសមស្របទាំងអស់ រួមមានការធ្វើច្បាប់ផង ដើម្បីធានាការអភិវឌ្ឍន៍ និងការរីកចំរើនពេញលេញរបស់ស្ត្រី ដើម្បីធានាឲ្យស្ត្រីប្រើប្រាស់ និងអាស្រ័យផលសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានដោយសមភាពជាមួយបុរស» និងមាត្រា ១៤ ចំណុច (ឆ) ចែងថា «…………និងការគិតគូរស្មើគ្នាក្នុងការកែទម្រង់ដីធ្លី និងកសិកម្ម ព្រមទាំងក្នុងគំរោងបែងចែកដីធ្លី» និងចំណុច(ជ) ចែងថា «អាស្រ័យផលលក្ខខណ្ឌរស់នៅគ្រប់គ្រាន់ ជាពិសេសទាក់ទងនឹងការមានផ្ទះសម្បែង អនាម័យ ការផ្គត់ផ្គង់អគ្គិសនី និងទឹក ការដឹកជញ្ជូន និងគមនាគមន៍» ។

សូមចុចទីនេះដើម្បីទាញយកអត្ថបទពេញជា PDF

Share/Save/Bookmark