ថ្ងៃអង្គារ ទី22 ខែសីហា ឆ្នាំ 2017

 English

ស្រ្តីចូលរួមនយោបាយក្នុងការបោះឆ្នោត

(ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១២ ឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣)

 ​ស្រ្តី​ដែល​ចូលរួម​ក្នុង​នយោបាយ​សម្រាប់ការបោះឆ្នោតជ្រើ​សរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​​ឆ្នាំ២០១២ កន្លង​មក​ត្រូវបាន​រកឃើញថា នៅតែ​មានភាពប្រឈម​រាប់ចាប់ពី​ការចូលរួម​ការបោះឆ្នោត ឱកាស​ក្នុងការឈរឈ្មោះ​ជាបេក្ខជនបោះឆ្នោត​​​ និង​​ឱកាស​ឈាន​ទៅមុខ​ក្នុងជីវិតនយោបាយ​របស់ស្រ្តីជាប់ឆ្នោត។ តាំងពី​ការបោះឆ្នោត​ជ្រើស​តាំង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​​២០០២ មាន​ការកើន​ឡើង​ចំនួន​ស្រ្តីជាប់ឆ្នោត​ជាក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​បន្ត​បន្ទាប់​ ជាពិសេស​ស្រ្តី​ក្នុងកិច្ចការនយោបាយ​ និងការសម្រេចចិត្ត​នៅថ្នាក់​មូលដ្ឋាន។

រាប់​ចាប់ពី​ឆ្នាំ២០០២ នៃការចាប់ផ្តើមអនុវត្តនយោបាយ​វិមជ្ឈការ​របស់ប្រទេសកម្ពុជាតាមរយៈការបោះឆ្នោត ស្រ្តីចូលរួមក្នុងនយោបាយ និងស្រ្តីជាប់ឆ្នោតនៅតែមាន​ការកើនឡើង​តិចតួចបើ​គិតត្រឹមពាក់កណ្តាលឆ្នាំ២០១២។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់អាណត្តិទី១ (ឆ្នាំ២០០២​-​២០០៧) ក្នុងចំណោម​​អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ១១,២៦១អាសនៈ(១៦២១ឃុំ-សង្កាត់) ស្រ្តី​នៅចុង​អាណត្តិ​មាន​សរុប ៨.៧២% ហើយ​​នៅ​ចុងអាណត្តិ​ទី២(ឆ្នាំ២០០៧-២០១២)  ចំនួន​ស្រ្តី​ជាប់ឆ្នោត​ជាក្រុមប្រឹក្សា​ឃុំ-សង្កាត់កើ​នដល់ ១៦.០៨%នៃ​​អាសនៈសរុប ១១,៣៥៣អាសនៈ​។ តាមលទ្ធផល​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិទី៣ (ឆ្នាំ២០១២​-២០១៧) ​ដែលបាន​ប្រកាសជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត(គ.ជ.ប) កាល​ពីថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០១២ មាន​ស្រ្តីប្រមាណ​២,០៣៨ នាក់​ (ស្មើនឹង​ ១៧.៧៨%) បាន​ជាប់ឆ្នោត​ជាក្រុមប្រឹក្សាឃុំ-​សង្កាត់​​ស្រ្តី​​អាណត្តិទី៣ ក្នុងចំណោម​មន្រ្តីជាប់ឆ្នោតទាំងបុរស-ស្រ្តី​សរុប ១១, ៤៥៩នាក់ (១៦៣៣ឃុំ-សង្កាត់) ។ តួលេខនេះបង្ហាញថា កម្ពុជាមានការប្រឈម​ក្នុងការ​ធ្វើឱ្យ​បានសម្រេច​តាម​គោលដៅ​អភិវឌ្ឍ​ន៍សហស្សវត្សរ៍កម្ពុជា​(CMDG) ដែល​​កម្ពុជាបាន​កំណត់​ថា នៅឆ្នាំ២០១៥ មន្រ្តី​ជាប់ឆ្នោត​​ជាស្រ្តី​នៅថ្នាក់ឃុំ-សង្កាត់​យ៉ាងតិច ២៥%។ ​

ចុចដើម្បីអានបន្ថែម

Share/Save/Bookmark