ថ្ងៃសៅរ៍ ទី27 ខែឧសភា ឆ្នាំ 2017

 English

របាយការណ៍​លទ្ធ​ផល​ស្រាវ​ជ្រាវបញ្ជីឈ្មោះអ្នក​បោះ​ឆ្នោត ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​សវ​នកម្ម​បញ្ជី​ឈ្មោះ​ឆ្នាំ ២០​១១​

សំបុត្រអគ្គិសនី បោះពុម្ព PDF
គណៈកម្មាធិការដើម្បីការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅកា​ត់​ថា (ខុម​ហ្វ្រែល) ធ្វើ​ការ​ដើម្បី លើក​កម្ពស់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ និង​ការ​ចូល​រួម​របស់​ប្រ​ជា​ពល​រដ្ឋ តាម​គោល​ការណ៍​កសាង​សមត្ថ​ភាព​របស់​បណ្តាញ​ទូទាំងប្រ​ទេស និង​សហ​ប្រ​តិបត្តិ​ការ​ជា​មួយ​អង្គ​ការ​ជា​សមាជិក និង​ជា​ដៃ​គូ ។ លទ្ធិ​ប្រ​ជា​ធិប​តេយ្យមិ​ន​មែន​ត្រឹម​តែ​ការ​បោះ​ឆ្នោត​នោះ​ទេ ក៏​ប៉ុន្តែការ​បោះ​ឆ្នោតដោយ​សេ​រី និង​យុត្តិ​ធម៌ ជា​លក្ខ​ខណ្ឌ​ចាំ​បាច់​នៃ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ ។

ខុម​ហ្រ្វែល (​COMFREL) បន្ត​យ៉ាងខ្លាំ​ងក្លាក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ និង​ការ​បោះ​ឆ្នោត​ដ៏​ត្រឹម​ត្រូវ​ឥត​ក្លែងបន្លំ និង​បែប​ប្រ​ជា​ធិប​តេយ្យ ។

ការ​ជួយ​ឲ្យ​មាន​ការ​កែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត ខុម​ហ្វ្រែល និង​ភាគី​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ផ្សេង​ទៀត​បាន​សហ​ការ​រៀប​ចំ​ធ្វើកា​រ​អង្កេត​ស្រាវ​ជ្រាវ​ដើម្បីសិ​ក្សាពី​ភា​ព​មិន​ប្រក្រតីនៃកា​រចុះ​ឈ្មោះបោះ​ឆ្នោត បញ្ជីឈ្មោះ​បោះឆ្នោត និង​សវនកម្ម​បញ្ជី​២០១១ ។ នៅ​ពេល​នោះ វា​មិន​ទាន់​​មានការអង្កេ​ត​ស្រាវ​ជ្រាវ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំ​ខាន់​ៗមួយចំនួន​ដូច​ជា តើ​មាន អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោ​ត​ប៉ុន្មាន​នាក់​ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​នៅ​ឡើយ និង​មក​ពី​មូល​ហេតុ​អ្វី​ខ្លះ​ដែលមិនបាន​ចុះ​ឈ្មោះ បោះ​ឆ្នោត ជា​ពិសេស​ពី​កំរិ​ត​នៃ​ភាព​ត្រឹម​ត្រូវ​នៃបញ្ជីបោះ​ឆ្នោត ២០១​១ ។     

នៅ​ក្នុង​ការ​សិក្សាស្រា​វ​ជ្រាវ​នេះ ខុម​ហ្វ្រែល (COMFREL) មាន​មោទ​នភាព និង​អំ​ណរ​គុណដ៏​ជ្រាល​ជ្រៅបំ​ផុ​ត​ដល់​គ្រូប​ង្គោល អ្នក​សង្កេត​ការណ៍ និង​អង្គ​កា​រ​មិន​មែន​រដ្ឋាភិ​បាល​ដៃគូមួយ​ចំ​នួន​ដូច​ជា គណៈកម្មា​ធិ​ការ​អព្យាក្រឹត្យ និងយុត្តិធម៌​ដើម្បីការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុ​ជា (និក​ហ្វិច​/​NICFEC) មជ្ឈមណ្ឌល​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង សន្តិ​ភាព (​ភី​ឌី​ភី​/​PDP) សមាគម​យុវ​ជនខ្មែរ (​ឃេ វ៉ាយ អេ​/​KYA) ដែល​បាន​ចូល​រួម​យ៉ាង​សកម្មនៅក្នុង​ប្រ​តិ​បត្តិការ​អង្កេត​ស្រាវ​ជ្រាវ​ក្នុង​កំ​ឡុង​ពេលពី​ខែ មិថុនា ២០១១ ដល់​ខែ មករា ២០១២ ហើយ​ដែល​ធ្វើអោ​យ​ការ​ស្រាវ​ជ្រា​វ​នេះបាន​សំរេ​ចជាស្ថា​ពរ ។

សូមចុចទីនេះ​ដើម្ពី​អាន​អត្ថដើមទាំង​ស្រុង​ជា​ភាសារ​ខ្មែរ
សូមចុចទីនេះ​ដើម្ពី​អាន​អត្ថដើមទាំង​ស្រុង​ជា​ភាសារអង់គ្លេស
Share/Save/Bookmark