ថ្ងៃព្រហស្បតិ៍ ទី25 ខែឧសភា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តី​ពី​លទ្ធ​ផល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​នៅ​ឃុំ​ស្វាយ​ចចិប ស្រុក​ប​សេដ្ឋ ខេត្ត​កំ​ពង់​ស្ពឺ

ដោយ​មាន​ការ​គាំ​ទ្រ​ពី គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល សហការ​ជា​មួ​យ​នឹង សមាគម​អាដ​ហុក  បាន​រៀប​ចំ​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​មួយ​ស្តីពី ការ​កំ​ណត់​តម្រូវ​ការ​ជា​អាទិ​ភាព​ក្នុង​ឃុំ​-សង្កាត់​ដាច់​ស្រ​យាល ដែល​ធ្វើ​ឡើង​នៅ​ឃុំ​ស្វាយ​ចចិប ស្រុក​បរ​សេដ្ឋ ខេត្ត​កំ​ពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មី​នា ឆ្នាំ​២០១២​។ មាន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ប្រមាណ ៨២​នាក់ (​៦៥​%ជាស្រ្តី​) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ ដែល​រួមមាន តំ​ណាង​សហគមន៍ តំ​ណាង​គណ​បក្ស​ន​យោបាយ​ប្រ​ចាំ​ឃុំ សមា​ជិក​ក្រុម​ប្រឹក្សាឃុំ អាជ្ញា​ធរ​ភូមិ អង្គការ​មូល​ដ្ឋាន និង​ប្រ​ជាពល​រដ្ឋ​នៅ​ក្នុង​ឃុំ​បាន​ចូល​រួម​ពិ​ភាក្សា​នៅ​ក្នុង​សិក្ខា​សា​លា​នេះ​។

 


ប្រ​ជាពល​រដ្ឋ​ដែល​ចូល​រួម​សិក្ខា​សា​លា​ស្ទើរ​តែ ១០០​% បាន​បោះឆ្នោ​ត​គាំ​ទ្រតម្រូវ​កា​រ​ជា​អាទិភាព​ទាំង​៥ នៅ​ក្នុង​ឃុំ ដែល​ស្នើ​ឱ្យ​ក្រុម​ប្រឹ​ក្សា​ឃុំ​បច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណ​បក្សនយោបាយ​ទទួល​យក​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធីន​យោបាយ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ខាង​មុខ។

 

សូមចុចទីនេះដើម្បីអានអត្ថបទដើ់មទាំងស្រុង

Share/Save/Bookmark