ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តីពីលទ្ធ​ផល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​នៅ​ឃុំ​សំ​អាង ស្រុក​ថា​ឡាប​រិ​វ៉ាត់ ខេត្ត​ស្ទឹង​ត្រែង

ដោយ​មាន​ការ​គាំ​ទ្រ​ពី គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល សហ​ការ​ជា​មួយនឹង សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុ​ជា​ក្រោម (KKKHRA) បាន​រៀប​ចំ​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​មួយ​ស្តី​ពី​ការ​កំ​ណត់​តម្រូវ​ការ​ជាអាទិ​ភាព​ក្នុង​ឃុំ​-​សង្កាត់​ដាច់​ស្រ​យាល ដែល​ធ្វើឡើ​ង​នៅឃុំសំអាង ស្រុក​ថា​ឡាប​រិ​វ៉ាត់ ខេត្ត​ស្ទឹង​ត្រែង កាល​ពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១២​។ មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រ​មាណ ៥៨​នាក់​ (៣៤​%​ជា​ស្រ្តី​) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ ដែល​រួម​មាន តំ​ណាង​សហគមន៍ តំ​ណាង​គណ​បក្សន​យោ​បាយ​ប្រ​ចាំ​ឃុំ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ អាជ្ញា​ធរ​ភូមិ អង្គ​ការ​មូល​ដ្ឋាន និង​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​បាន​ចូលរួម​ពិ​ភាក្សា​នៅ​ក្នុង​សិក្ខា​សា​លា​នេះ​។

ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​រួម​សិក្ខា​សា​លា​ស្ទើរ​តែ ១០០​% បាន​បោះ​ឆ្នោត​គាំ​ទ្រ​តម្រូវ​ការ​ជា​អា​ទិ​ភាព​ទាំង៥​ នៅក្នុ​ង​ឃុំ ដែល​ស្នើឱ្យ​ក្រុម​ប្រឹ​ក្សា​ឃុំ​បច្ចុប្ប​ន្នយក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណបក្សនយោបាយ​ទទួល​យក​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង កម្មវិធី​នយោ​បាយរបស់ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ​។
Share/Save/Bookmark