ថ្ងៃអង្គារ ទី25 ខែកក្កដា ឆ្នាំ 2017

 English

សេច​ក្តីប្រ​កាស​ព័ត៌​មាន​ស្តី​ពីល​ទ្ធផ​ល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​ឃុំ​បាក់​អន្លូង ស្រុក​ត្រ​ពាំង​ប្រាសា​ទ ខេត្តឧ​ត្តរ​មាន​ជ័យ

ដោយ​មាន​ការ​គាំ​ទ្រពីគ​ណៈកម្មា​ធិ​ការ​ខុម​ហ្វ្រែល សហ​ការ​ជា​មួយ​នឹង ស​មាគម​អាដ​ហុក បាន​រៀប​ចំ​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​មួយ​ស្តី​ពី​ការ​កំ​ណត់​តម្រូវ​ការ​ជាអាទិភាព​ក្នុង​ឃុំ សង្កាត់​ដាច់​ស្រយាល ដែល​ធ្វើ​ឡើ​ង​នៅ​ឃុំ​បាក់​អន្លូង ស្រុក​ត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរមាន​ជ័យ កាល​ពី​ថ្ងៃទី​១៩ ខែ​មីនា​ ឆ្នាំ​២០១២​។ មាន​អ្នក​មានសិទ្ធិ​បោះ​ឆ្នោត​ប្រ​មាណ​៥១​នាក់​(​៤៥​%​ជាស្ត្រី) មក​ពី​គ្រប់​ភូមិ​ក្នុងឃុំ ដែល​រួម​មាន​តំ​ណាង​សហគមន៍ តំ​ណាង​គណ​បក្ស​ន​យោបាយ​ប្រ​ចាំ​ឃុំ សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ អា​ជ្ញា​ធរ​ភូមិ អង្គ​ការ​មូល​ដ្ឋាន​ និងប្រ​ជាពល​រដ្ឋ​នៅ​ក្នុង​ឃុំ​បាន​ចូល​រួម​ពិ​ភា​ក្សា​នៅ​ក្នុង​សិក្ខា​សា​លានេះ​។

 


ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​រួម​សិក្ខា​សា​លាស្ទើ​រ​តែ ១០០​% បាន​បោះ​ឆ្នោត​គាំ​ទ្រត​ម្រូវ​ការ​ជា​អាទិ​ភាព​ទាំង​៥ នៅ​ក្នុង​ឃុំ ដែល​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​បច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណ​បក្សនយោ​បាយ​ទទួល​យក​ដើម្បីដា​ក់ប​ញ្ចូល​ទៅក្នុ​ង កម្មវិធី​ន​យោ​បា​យ​របស់​ខ្លួ​ន​ក្នុង​កា​រ​បោះឆ្នោ​ត​ឃុំ-​សង្កាត់​ខាង​មុខ។

 

សូមចុចទីនេះដើម្បីអានអត្ថបទដើម

Share/Save/Bookmark