ថ្ងៃអង្គារ ទី27 ខែមិថុនា ឆ្នាំ 2017

 English

សេច​ក្តីប្រ​កាស​ព័ត៌​មាន​ស្តី​ពី​លទ្ធផល​សិក្ខា​សា​លាសម្លេង​ម្ចាស់​ឆ្នោត​ឃុំ​អង្គ​កែវ​ ស្រុក​ទ្រាំង ខេត្ត​តា​កែវ

ដោយ​មាន​ការ​គាំ​ទ្រពី​ គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល សហ​ការ​ជា​មួយ​នឹង សហ​គមន៍​ជល​ផល បាន​រៀប​ចំ​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​មួយ ស្តី​ពី ការ​កំ​ណត់​តម្រូវ​ការ​ជា​អា​ទិ​ភាព​ក្នុង​ឃុំ សង្កាត់​ដាច់​ស្រ​យាល ដែល​ធ្វើ​ឡើង​នៅ​ឃុំអង្គ​កែវ ស្រុក​ទ្រាំង ខេត្ត​តា​កែវ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មី​នា  ឆ្នាំ​២០១២។​ មាន​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ប្រ​មាណ ៥០​នាក់ (​១៨​% ជា​ស្រ្តី​) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ​ ដែលរួម​មាន តំ​ណាង​សហគមន៍ តំ​ណាង​គណ​បក្ស​ន​យោ​បាយ​ប្រ​ចាំ​ឃុំ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ អា​ជ្ញាធរ​ភូមិ អង្គ​ការ​មូល​ដ្ឋាន និង​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំបានចូល​រួម​ពិ​ភាក្សា​នៅ​ក្នុង​សិក្ខា​សា​លា​នេះ។


ប្រ​ជាព​លរដ្ឋ​ដែល​ចូល​រួម​សិក្ខា​សា​លា​ស្ទើរ​តែ ១០០​% បាន​បោះឆ្នោត​គាំ​ទ្រ​តម្រូវ​ការ​ជា​អាទិភាពទាំង​៥ នៅ​ក្នុង​ឃុំ ដែល​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​បច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គ​ណបក្ស​ន​យោបាយ​ទទួល​យក​ដើម្បី​ដាក់​បញ្ចូលទៅក្នុ​ង កម្មវិធី​ន​យោ​បាយ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark