ថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ 2017

 English

​សេ​ច​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី លទ្ធ​ផល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​នៅ​ឃុំ​តឺន ស្រុក​កូន​មុំ ខេត្ត​រ​ត​នៈ​គីរី

សំបុត្រអគ្គិសនី បោះពុម្ព PDF
ដោយ​មាន​ការ​គាំ​ទ្រ​ពី គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល ស​ហការ​ជា​មួយ​នឹង សមាគម​អាដ​ហុក  បាន​រៀប​ចំ​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​មួយ ស្តី​ពី ការ​កំ​ណត់​តម្រូវ​ការ​ជាអាទិភាព​ក្នុង​ឃុំ​-​សង្កា​ត់​ដាច់​ស្រយាល ដែល​ធ្វើ​ឡើង​នៅ​ឃុំ​តឺន ស្រុក​កូន​មុំ ខេត្ត​រ​តនៈគីរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ មាន​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ប្រ​មាណ ៥៤​នាក់ (៤០​%​ជាស្រ្តី មាន​៣៤​%​ជា​ជន​ជាតិគ្រឹ​ង) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ ដែល​រួម​មាន តំ​-​ណាង​សហគមន៍ តំ​ណាង​គណបក្ស​ន​យោ​បាយ​ប្រចាំ​ឃុំ​ សមាជិក​ក្រុម​ប្រឹក្សាឃុំ​ អាជ្ញាធរ​ភូមិ អង្គ​ការ​មូល​ដ្ឋាន និង​ប្រ​ជាពល​រដ្ឋនៅ​ក្នុង​ឃុំ​បា​ន​ចូល​រួម​ពិភាក្សា​នៅ​ក្នុង​សិក្ខា​សា​លា​នេះ​។


ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​រួម​សិក្ខា​សា​លា​ស្ទើរ​តែ ១០០​% បាន​បោះ​ឆ្នោត​គាំ​ទ្រ​តម្រូវ​ការជា​អាទិភាព​ទាំង​៥ នៅ​ក្នុង​ឃុំ ដែល​ស្នើឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​បច្ចុប្បន្ន​យកចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណ​បក្ស​ន​យោបាយទទួល​យក​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្ម​វិ​ធី​នយោបាយរ​បស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark