ថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី ​លទ្ធ​ផល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គិរី

សំបុត្រអគ្គិសនី បោះពុម្ព PDF
ដោយ​មាន​កា​រ​គាំ​ទ្រពី គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល ស​ហការ​ជាមួយ​នឹង សមាគមន៍​អាដ​ហុក អង្គ​ការ សរ​សរ​ទ្រូង អង្គ​ការ​ភូមិ​ខ្ញុំ បាន​រៀប​ចំ​សិក្ខា​សា​លាសម្លេង​ម្ចាស់​ឆ្នោត​មួយ ស្តី​ពី ការ​កំ​ណត់​តម្រូវ​ការ​ជា​អា​ទិ​ភាព​ក្នុង​ឃុំ សង្កាត់​ដាច់​ស្រយាល ដែល​ធ្វើ​ឡើង​នៅ​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គិរី កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កញ្ញា  ឆ្នាំ២០១១។ មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រ​មាណ​ ៦១ នាក់ (​២៨​% ជា​ស្រ្តី ៩៥​% ជា​ជន​ជាតិ​ព្នង) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ ដែល​រួម​មាន តំ​ណាងសហគ​មន៍ តំ​ណាង​គណ​បក្ស​នយោ​បាយ​ប្រចាំ​ឃុំ សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ អា​ជ្ញាធរ​ភូមិ អង្គ​ការ​មូល​ដ្ឋាន និង​ប្រ​ជា​ពល​រដ្ឋ​នៅក្នុង​ឃុំ​បាន​ចូល​រួម​ពិភាក្សា​នៅ​ក្នុង​សិក្ខា​សាលានេះ​។

ប្រ​ជាពល​រដ្ឋ​ដែល​ចូល​រួម​សិក្ខា​សា​លាស្ទើរ​តែ ១០០​% បាន​បោះឆ្នោត​គាំទ្រត​ម្រូវ​ការ​ជាអាទិភាព​ទាំង​៥ នៅ​ក្នុងឃុំ ដែល​ស្នើ​ឱ្យក្រុម​ប្រឹក្សា​ឃុំ​បច្ចុ​ប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណបក្ស​ន​យោបាយ​ទទួល​យក​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង កម្ម​វិធី​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-​ស​ង្កាត់​ខាង​មុខ​។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark