ថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ 2017

 English

សម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ី​វិ​ល សូម​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ឆន្ទៈ​របស់​គណៈ​កម្មា​ធិការ​ជាតិរៀប​ចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប) ក្នុង​ការ​សម្អាត​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ប៉ុន្ដែ​ការ​ខិត​ខំ​ និង​ឆន្ទះ​ នេះ​អាច​នឹង​អស់​តមៃ

សម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ី​វិ​ល សូម​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ឆន្ទៈ​របស់​គណៈ​កម្មា​ធិការ​ជាតិរៀប​ចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប) ក្នុង​ការ​សម្អាត​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ប៉ុន្ដែ​ការ​ខិត​ខំ​ និង​ឆន្ទះ​ នេះ​អាច​នឹង​អស់​តមៃ្ល​ប្រ​សិន​បើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ភាព​សុក្រឹត និង​មិន​ទទួល​ការ​ទុក​ចិត្ដ​ពី​ភាគី​ដែល​ពាក់​ព័ន្ធ។
សម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ី​វិល យល់​ឃើញ​ថា សេច​ក្ដី​ណែ​នាំរបស់ គ.ជ.ប លេខ ៣៣២/០៧ ចុះ​ថ្ងៃ​ទី​ ៣០ ខែ​ឧស​ភា ឆ្នាំ២០០៧ ស្ដី​ពី ​“​ការ​ស្រង់​ឈ្មោះអ្នក​បោះ​ឆ្នោត​ ដែល​ត្រូវ​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​សម្រាប់​ការ​ពិនិត្យ​បញ្ជី​​ឈ្មោះ​​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រ​ចាំ​ឆ្នាំ ២០០៧ ដើម្បី​បម្រើ​ការ​បោះ​ឆ្នោតជ្រើស​តាំង​តំ​ណាង​រាស្ដ្រ ឆ្នាំ២០០៨​”​ បាន​រៀបរាប់​យ៉ាង​លម្អិត​អំ​ពី​ការ​ប្រ​គល់​ភារ​កិច្ច​ទៅ​មន្ដ្រី​ពាក់​ព័ន្ធ ចូល​រួម​ស្រង់​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដែល​ត្រូវ​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ សម្រាប់ការ​ពិនិត្យ​បញ្ជី​​ឈ្មោះ​ និង​ចុះឈ្មោះ​អ្នក​បោះ​ឆ្នោត​ប្រ​ចាំ​ឆ្នាំ ប៉ុន្ដែ “​ពុំ​បាន​រៀប​រាប់​អំ​ពី​ដំ​ណើរ​ការ​ ឬ​នី​តិ​វិ​ធី​” ដែល​ស្រប​ជាមួយ​នឹង​វិ​ធី​សាស្ដ្រថ្មី​នោះ​ទេ​។ បើ​មើល​ទៅ​តាម​ភារ​កិច្ច យើង​ឃើញ​ថា ស្មៀន​ និង​មេ​ឃុំ ចៅស​ង្កាត់ គឺ​ជា​មន្ដ្រី​គន្លឹះ​ក្នុង​ការ​អនុវត្ដន៍​កិច្ច​ការ​នៃ​សេចក្ដី​ណែនាំ​ចាស់​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​បញ្ជី​​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ ​២០០៥​។ ភារ​កិច្សំ​ខាន់​ថ្មី​នោះ គឺ​ការ​រៀប​ចំ​ពិ​និត្យ“​ប័ណ្ណ​ព័ត៌​មាន​អ្នក​បោះ​ឆ្នោតនៅ​សល់​” ធ្វើ​ជា​តម្រុយ​ព័ត៌​មាន​ដំ​បូង ដើម្បី​អនុវត្ដ​សេច​ក្ដី​ណែនាំ​នេះ។ក្នុង​ន័យ​នេះ ​សេច​ក្ដី​ណែនាំ​របស់ គ.ជ.ប បាន​បក​ស្រាយ​ថា​ “ប័ណ្ណព័​ត៌មាន​អ្នក​បោះ​ឆ្នោត​នៅសល់​” ទាំង​នោះ​ គឺ​ជាមូល​ដ្ឋាន​ព័ត៌​មាន​ដែល​អាច​រក​ឃើញ​ទិន្ន​ន័យ​នៃ​អ្នក​បាន​ស្លាប់​ ផ្លាស់​ប្ដូរ​ទី​លំនៅ​ គ្មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ ឬ​ជាជ​នអន្ដោ​ប្រ​វេ​សន៍ប៉ុន្ដែ ​អ្នក​សង្កេត​ការ​ណជា​ច្រើន​ពន្យល់ថា​ មូល​ហេតុចំ​បង​នៃការ​ចែក​ប័ណ្ណ​ព័ត៌​មាន​ដែល​នៅសល់​នេះ​ គឺ​មិន​មែន​តែ​ការ​រកមិន​ឃើញ​ប្រ​ជាព​លរ​ដ្ឋទាំ​ងនោះទេ​ ប៉ុន្ដែ​អ្នកមា​ន​សិទ្ធិ​បោះ​ឆ្នោត​មួយ​ចំ​នួន​ណានោះ​ក៏មិន​ទទួល​បាន​ប័ណ្ណ​ព័ត៌​មា​ន​ដែរ ដោយសារ​ការ​រើស​អើង​ខាង​នយោបាយ​របស់​“មេ​ភូមិ​” និង​ការ​អនុវត្ដន៍​ភារ​កិច្ច​មិន​មាន​ប្រ​សិទ្ធ​ភាព ខ្វះខា​ត​ថវិ​កា​លើក​ទឹក​ចិត្ដ​។​

Share/Save/Bookmark