ថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ 2017

 English

របាយ​ការណ៏​លទ្ធផល​អង្កេត​ស្រាវ​ជ្រាវ បញ្ជី​បោះ​ឆ្នោត និង​ការ​ចុះឈ្មោះអ្នក​បោះ​ឆ្នោត

សេចក្តីផ្តើម

នៅ​ក្នុង​កំ​ឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រាស្ដ្រឆ្នាំ ២០០៨ ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត និង​ការ​សំអា​ត​បញ្ជី​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រ​ក្រ​តី​មួយ​ចំ​នួន បើ​ទោះ​បី​មាន​កិច្ច​ប្រឹ​ង​ប្រែង​ធ្វើ​ឱ្យ​មាន​ដំ​ណើរ​ការ​នេះ​មាន​ភាព​ប្រ​សើរ​ឡើង​​ក៏​ដោយ​។ ​ចាប់​តាំង​ពី​ការ​បោះឆ្នោ​ត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ ២០០៧​មក ភាព​ជឿជាក់​របស់​ភា​គីធ្វើការ​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ទៅ​លើ​បញ្ជី​បោះ​ឆ្នោត​មាន​ការ​ថយ​ចុះ។

នៅក្នុង​ប្រព័ន្ធ​ចុះឈ្មោះ​បច្ចុប្បន្ន (​ចាប់​តាំង​ពី​ឆ្នាំ ២០០៣​មក​) មិន​មាន​ចេញ​ប័ណ្ណ​បោះ​ឆ្នោត​ដល់​អ្នក​បោះ​ឆ្នោត​ទេហើយ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត និង​ធ្វើ​បច្ចុប្បន្នភា​ព​បញ្ជីបោះ​ឆ្នោត​ត្រូវ​អនុវត្ដ​ដោយ​ក្រុ​ម​ប្រឹក្សាឃុំ សង្កាត់​ និង គ.ជ.បរៀង​រាល់​ឆ្នាំ។ នៅ​ក្នុង​ឆ្នាំ ​២០០៤ គ.ជ.ប បាន​រៀប​ចំ​ថវិកា ៨០០.០០០ ដុល្លារ​អាមេរិក​សម្រាប់​ការ​ចុះ​ឈ្មោះ​។ នេះមាន​ន័យ​ថាតាម​ប្រព័ន្ធ​បច្ចុនប្បន្ន​ ក្នុង​ការ​បោះឆ្នោ​ត​មួយ​ដង (៥ ឆ្នាំ​ម្ដង​) ការ​ប៉ាន់ស្មាន​ការ​ចំណា​យ​គឺប្រ​មាណ ៤​លាន​ដុល្លារដោយ​មិន​រាប់​បញ្ចូល​ការ​ចែក​ប័ណ្ណព័​ត៌​មាន​អ្នក​បោះឆ្នោ​ត​ដែល​ត្រូវ​ចំ​ណាយ​ប្រមាណពី​ ២០០.០០០ដុ​ល្លារ​ ទៅ​៣០០.០០០​ដុល្លារនោះ​ទេ​។ នៅក្នុង​ឆ្នាំ ២០០២ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ចុះឈ្មោះ​ចាស់ ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោ​តគឹ​ធ្វើឡើង​ដោយ គ.ជ.​ប​។ ការ​ចំ​ណាយ​សម្រាប់​ការ​ចុះឈ្មោះ​សម្រាប់ការ​បោះឆ្នោ​តឃុំ សង្កាត់​ រួម​មាន​ទាំង​ការធ្វើប័ណ្ណ​បោះ​ឆ្នោត​ដែល​មាន​បិទ​រូប​ថត​របស់​អ្នក​បោះឆ្នោត​ផង​ដែរ​។ ការ​ចំ​ណាយ​សរុបសម្រាប់​ប្រតិបត្ដិការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​គឺ​អស់​៤,៩ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០២ ហើយ​ថវិកា​នេះ​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​ថវិ​កាស​ម្រាប់​ការ​រៀប​ចំ​ការ​បោះឆ្នោ​តឃុំ សង្កាត់ ឆ្នាំ ២០០២។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark