ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

សេច​ក្ដី​ជូន​ដំ​ណឹង​ស្តី​ពី​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខ​ខណ្ឌសន្ទស្សន៍​នៃ​វិ​ស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ តា​កែវ

គណៈ​កម្មា​ធិ​ការខុម​ហ្វ្រែល​​មានកិត្ដិ​យស​សូម​គោរព​អញ្ជើញ និង​ជម្រាប​ដល់​បណ្ដា​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ ជាតិ អន្ដរ​ជាតិ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​មេត្ដា​ជ្រាប​ថា គណៈ​កម្មា​ធិការ​ខុម​ហ្វ្រែល​ដោយសហ​ការ ជា​មួយ​អង្គការ សមាគមមូយ​ចំ​នួន​ក្នុង​ខេត្ដ​តាកែវ នឹង​រៀប​ចំធ្វើ​វេ​ទិ​កាម្ចាស់​ឆ្នោតក្នុង​ ការ​វាយ​តម្លៃ​លទ្ធ​ផល​នៃការ​បំពេញ​/​អនុ​វត្ដ​លក្ខខណ្ឌ​សន្ទស្សន៍​ក្នុង​មណ្ឌល​តាកែវ​តាម​ពេល​វេ​លា​ដូច​ខាងក្រោមៈ

ទីកន្លែងៈ ទីស្នាក់ការអង្គការអាដហុកខេត្តតាកែវ (ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ)​ នៅជិតមន្ទីរសុខាភិបាល តាមបណ្តោយផ្លូវជាតិលេខ ២ ។

កាលបរិច្ឆេទៈ ថ្ងៃអង្គារ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១១ វេលាម៉ាង ៨.១៥ព្រឹក ដល់ ៣.៣០ រសៀល 

 វេ​ទិ​កា​ម្ចាស់​ឆ្នោត​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​សកម្ម​ភាព​បន្ដ និង​ពិនិត្យ​មើល​លទ្ធ​ផល​នៃ​ការ​សម្រេច​​បានលក្ខ​ខណ្ឌ​សន្ទស្សន៍​ក្នុង​មណ្ឌល​នី​មួយៗ ដែល​ម្ចាស់​ឆ្នោត​បាន​កំណត់​នៅ​ក្នុង​សិក្ខា​សា​លា​​ក្នុង​មណ្ឌល​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០០៩។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចតទៅៈ

-  ឱ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពតាមដាន​និង​វាយ​តម្លៃ​ពី​សមិទ្ធ​ផល​ការ​ងារ​របស់​មន្ដ្រី​ជាប់​ឆ្នោត​ទាំង ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ដ​ទៅ​លើ​លក្ខ​ខណ្ឌសន្ទស្សន៍​ក្នុង​មណ្ឌល​របស់​ខ្លួន​តាម​រយៈ​​​ការ​ផ្ដល់​ជាពិន្ទុ

-  បន្ដផ្សព្វផ្សាយពីលទ្ធផលនៃលក្ខខណ្ឌសន្ទស្សន៍នៃវិស័យអាទិភាពដល់ម្ចាស់ឆ្នោតនៅ មណ្ឌលដែលមានរៀបចំវេទិកា

-ផ្ដល់របាយការណ៍ស្ដីពីការរីកចំរើនការអនុវត្ដន៍លក្ខខណ្ឌសន្ទស្សន៍នៅមណ្ឌលនីមួយៗដល់សាធារណៈជន  អាជ្ញាធរខេត្ដ និងមន្ដ្រីជាប់ឆ្នោត។

សូមអរគុណ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១២ ៦៥ ៤៩ ៥០

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark