ថ្ងៃច័ន្ទ ទី29 ខែឧសភា ឆ្នាំ 2017

 English

សេច​ក្ដី​ប្រកាសព័ត៌មាន ស្ដីពី លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោត​ទៅ​លើការ​អនុវត្ដន៍​លក្ខខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អាទិភាព ក្នុង​ខេត្ដ ព្រៃវែង

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​ព្រៃ​វែង​ប្រ​មាណ ៨០​នាក់ ក្នុង​នោះ​មាន ស្ដ្រី ២២​នាក់ មក​ពី​សហគមន៍​ដី​ធ្លី កសិករ អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នានា​ អាជី​វ​ករ/​ពាណិជ្ជករ មន្ដ្រី​រាជ​ការ សិស្ស​/​និស្សិត ដែល​មក​ពី​ស្រុក​ផ្សេង​ៗ​គ្នា និង​ក្រុងក្នុង​ខេត្ដ​ព្រៃ​វែង បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ដច្រើន​ទៅ​លើ​ការ​អនុ​វត្ដន៍​ការ​ងារ របស់​មន្ដ្រី​ជាប់​ឆ្នោត​ក្នុង ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាពក្នុង​ខេត្ដ​ព្រៃ​វែង បើ​ទោះបី​ជា​ចំ​នុច​នៃ​លក្ខ​ខណ្ឌ​សន្ទស្សន៍ ភាគ​ច្រើន​មិនត្រូវ​បាន​អនុវត្ដ ឬ​អនុវ​ត្ដ​បាន​តិច​តួច​ក៏​ដោយ​។

សន្ទស្សន៍​សំ​ខាន់​ៗ​ជាច្រើ​ន​មិន​ត្រូវ​បាន​មន្ដ្រីជាប់​ឆ្នោត រាជ​រដ្ឋា​ភិ​បាល និង​អាជ្ញាធរ​បាន​បំ​ពេញទា​ល់​តែ សោះ ឬ​បាន​ធ្វើ​តិច​តួច ដូច​ជា​សុំ​អោយ​រាជ​រដ្ឋា​ភិ​បាល​ជួយ​បង្កើត​រោង​ចក្រ​កាត់​ដេរ [ នៅ​ខេត្ដ​ព្រៃ​វែង ] និង ជួយ​បង្កើន​ប្រាក់​បៀវត្ស​ដល់​កម្ម​ករ​រោង​ចក្រ​អោយ​បាន​យ៉ាងតិច​ចំនួន ១០០ ដុល្លារ​ក្នុង​មួយ​ខែឡើង​ទៅ។

ហើយ​សន្ទស្សន៍​ខ្លះ ដែល​ម្ចាស់​ឆ្នោត​វាយ​តំលៃ​ថា បាន​ធ្វើ​ខ្លះៗមាន​ដូច​ជា ការ​កាត់​បន្ថយ​រាល់​បទ​ល្មើ​ស សង្គម ការ​រក​ទី​ផ្សារ​សម្រាប់​សហ​គមន៍ និង​ការ​បង្កើត​សហគមន៍​ចិញ្ចឹម​សត្វ ការ​ជួស​ជុល​ផ្លូវ ការ​ដាក់​អំពូល ភ្លើង​លើ​ដង​វិ​ថី និង​ការ​តម្លើង​ប្រាក់​បៀរ​វត្សរ៍ដល់​មន្ដ្រី​រាជ​ការ ។

លោកអ្នកអាចចុចទីនេះដើម្បីអានអត្ថដើមទាំងស្រុង

Share/Save/Bookmark