ថ្ងៃអង្គារ ទី27 ខែមិថុនា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តី​ពី​ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នក​ឃ្លាំ​មើល​មូល​ដ្ឋាន

នេះជាលើកទីពីរហើយដែល ខុមហ្រ្វែល បាន​រៀប​ចំ​ធ្វើ​ការ​វាយ​តម្លៃ ដើម្បីផ្តល់រង្វាន់​សំរាប់​អ្នក​ឃ្លាំ​​មើល​មូល​ដ្ឋាន​របស់​ខ្លួន (លើក​​ទី១ ក្នុងឆ្នាំ២០០៩)។ ដំ​ណើរ​ការ​នៃ​ការ​ងារ​នេះ​ចំណាយ​រយៈ​ពេល​ជាងមួយខែ គឺ​ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​ខែ​តុ​លា រហូត​ដល់​ចុងខែវិច្ឆិកា ឆ្នាំ២០១០។ ការ​វាយ​តម្លៃ​បាន​រក​ឃើញ​អ្នក​ឃ្លាំមើលមូលដ្ឋានចំនួន ០៥ រូប ​ជាប់​ចំ​ណាត់​ថ្នាក់​ពី លេខ១ ​ដល់​លេខ៣ និង​ពីរ​នាក់​ទៀត​បាន​ទទួល​រង្វាន់​លួង​ចិត្ត។ ពួកគេត្រូវបានជ្រើសរើសចេញពី​បេក្ខជន​ចំនួន ២៩ រូប មកពី ១៣ ខេត្ត ដែលបាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង។ ក្រុម​ការ​ងារ​វាយ​តម្លៃ​របស់​ខុម​​ហ្រ្វែល​មួយក្រុម បាន​ចុះ​ធ្វើ​ការងារនេះដល់មូលដ្ឋានដើម្បី​​ធ្វើ​ការ​សំភាសន៍​ផ្ទាល់​ជា​មួយ​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ និង​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំរបស់ពួកគេ។

អ្នកឃ្លាំមើលមូលដ្ឋានទាំង ៥ រូប នេះ ​គឺជាបណ្តាញរបស់ខុមហ្រ្វែលនៅថ្នាក់មូលដ្ឋានដែល​បាន​ចូលរួមស្ម័គ្រចិត្តក្នុង​ការ​ងារ​សង្កេត​ឃ្លាំមើលក្រុមប្រឹក្សាមូលដ្ឋាន។ ពួកគេ​បានចូល​រួមបង្កើត​ការទំនាក់ទំនង ឬ​វេទិកាពិភាក្សារវាងប្រជាពលរដ្ឋជាមួយ​ក្រុម​ប្រឹក្សា​​​ឃុំ​/សង្កាត់ ពួកគេ​​​​ត្រូវបាន​វាយ​តម្លៃឲ្យជាប់ចំណាត់ថ្នាក់ឆ្នើម​ លើការបំពេញកិច្ចការ​មូលដ្ឋាន​នៅ​ក្នុងឃុំ/សង្កាត់របស់ពួកគេ​ផ្ទាល់​សំរាប់ឆ្នាំ២០០៩-២០១០។​ ក្រៅពីកិច្ចការខាងលើ ពួកគេក៏បាន​ផ្តួច​ផ្តើមគំនិតជួយធ្វើ​អន្តរា​គមន៍ ធ្វើរបាយការណ៍ និងជា​អ្នក​ទំនាក់​ទំ​នង​នាំ​ព័ត៌​មាន​ពី​ប្រ​ជា​ពល​រដ្ឋ​ទៅ​ក្រុម​ប្រឹ​ក្សា​ឃុំ​/​សង្កាត់​ ហើយ​ពី​ក្រុមប្រឹក្សាឃុំ/សង្កាត់ទៅប្រជាពលរដ្ឋវិញ​ និង​កិច្ចការ​ផ្សេង​ទៀត​ដែល​បំ​រើ​ឲ្យ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋនៅក្នុងឃុំ/សង្កាត់របស់ខ្លួន។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

 

Share/Save/Bookmark