ថ្ងៃច័ន្ទ ទី29 ខែឧសភា ឆ្នាំ 2017

 English

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ ស្ដី​ពី​ លទ្ធ​ផល​វាយ​តម្លៃ​របស់​ម្ចាស់​ឆ្នោតទៅ​លើ​ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌសន្ទស្សន៍​នៃ​វិ​ស័យ​អា​ទិ​ភាព ក្នុង​ខេត្ដ កំ​ពង់​ឆ្នាំង​

ម្ចាស់​ឆ្នោត​នៅ​ខេត្ដ​កំ​ពង់​ឆ្នាំង​ប្រ​មាណ ១០០​នាក់ ក្នុង​នោះ​មាន​ ស្ដ្រី ៣៦​% មក​ពី​សហ​គមន៍ ដី​ធ្លី​នេសាទ... អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​នានា អា​ជី​វករ​/​ពាណិជ្ជ​ករ មន្ដ្រី​រាជ​ការ សិស្ស​/​និស្សិត ក​សិ​ករដែល​មក​ពី​គ្រប់​ស្រុក​និង​ក្រុង​ក្នុង​ខេត្ដ​កំ​ពង់​ឆ្នាំង បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ដ​ទៅ​លើ​ការ​អនុ​វត្ដន៍​ការ​ងារ​របស់​មន្ដ្រី​ជាប់​ឆ្នោត ក្នុង​ការ​អនុ​វត្ដន៍​លក្ខ​ខណ្ឌសន្ទស្សន៍​នៃ​វិ​ស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​កំ​ពង់​ឆ្នាំង ដែល​លក្ខខណ្ឌ​សន្ទស្សន៍ភាគ​ច្រើន​បាន​អនុវត្ដ​បាន​ខ្លះៗ។

ម្ចាស់​ឆ្នោត​ភាគ​ច្រើន បាន​អោយ​ពិន្ទុ​ការ​អនុ​វត្ដន៍​លក្ខខណ្ឌ​សន្ទស្សន៍​ក្នុង​ចន្លោះ​ធ្វើបា​ន​ខ្លះ( ពិន្ទុ ២)​​ដូ​ចជា ចំនុច​ដែល​ទាក់​ទងទៅ​នឹង​ការ​ផ្ដល់​ដី​​សម្បទាន​សង្គម​កិច្ច ដែល​រដ្ឋា​ភិ​បាល​កំពុ​ង​អនុ​វត្ដ​ផែន​ការ​ដែល​មាន​​ទិស​ដៅ រយៈ​ពេល ៤ឆ្នាំ ចាប់​ពី​ឆ្នាំ ២០០៨ ដល់​ ២០១២ ដែល​រក​បាន​ចំនួន ២៧​២៧ ហិក​តា ហើយ​ឥឡូវ​​​កំ​ពុង​ស្ថិត​នៅ​ការកំ​ណត់​នូវ​អត្ដ​សញ្ញាណ​ដី។ រីឯ​ចំ​នុច​ដែល​ទាក់​ទង​ទៅ​នឹង ការ​ចេញ​ប្លង់​កម្ម​​សិទ្ធិ​អោយ​បាន​​គ្រប់​ៗគ្នា​ អា​ជ្ញា​ធរ​ខេត្ដ​កំ​ពង់​ឆ្នាំង បាន​ចេញ​ប្លង់​កម្ម​សិទ្ធ​ដី​អោយ​ប្រ​ជា​ពល​រដ្ឋ ដោយ​គិត​មកដល់​ខែ កក្ក​ដា ឆ្នាំ​​២០១០ នេះ គំរោង​នេះ​ត្រូវ​បាន​អនុវត្ដ​បាន ២៣,៧៨% ។ ចំ​ណែក អត្រា​ការ​ប្រាក់​អោយ​នៅត្រឹម ១.៥%​ក៏​ឃើញ​ចេញ​ជា​លទ្ធផល​ដែរ ប៉ុន្ដែ​ទាល់​តែ​ប្រាក់​កម្ចី​ចាប់​ពី ២០០០ ដុ​ល្លារ​ឡើង​ទៅ ។ ការ​បញ្ចុះ​តំ​លៃ​សេ​វា​សុខភាព ឬមិន​គិត​ថ្លៃ​សំ​រាប់​អ្នក​ក្រ​ក៏​បាន​អនុវត្ដ ប៉ុន្ដែ​ម្ចាស់​ឆ្នោតក៏​បាន​លើក​ឡើង​ថា មណ្ឌល​សុខ​ភាពខ្លះ​​មិ​ន​​អនុវត្ដ​តាម​គោល​ការណ៍​ និង ក្រម​សីល​ធម៌​របស់​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំ​នួននៅ​មាន​លក្ខណៈ​ខ្សោយ ។

សូមចុចទីនេះដើម្បីអានអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark