ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ស្ដី​ពី​លទ្ធ​ផល​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​ព្រះ​សី​ហនុ

ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ ៩៦នាក់ មក​ពី​ស្រុក​នា​នា និង​ក្រុង​នៅ​ក្នុង​ខេត្ដ​ព្រះ​សី​ហនុ ដែល​ក្នុង​នោះ​មាន​សិក្ខា​កាម​ស្ដ្រី​ចូល​រួម ប្រ​មាណ ១៣% បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខ​ខណ្ឌសន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​ព្រះ​សី​ហនុ កាល​ពី​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០០៩ ។

 

លោក សេរី សម្បត្ដិ នាយ​រង​ខុទ្ទកាល័យ​សា​លា​ខេត្ដ​ព្រះសី​ហនុ​បាន​មាន​ប្រ​សាសន៍​បើក​សិក្ខា​សា​លា​ថា កម្ម​វិ​ធី​នយោបាយ និង​យុទ្ធ​សាស្ដ្រ​ចតុកោណ​របស់​រាជ​រដ្ឋា​ភិ​បាល​បាន​កំ​ណត់​វិ​ធាន​ការ​គោល​នា​នា​ក៏​ដូច​ជា​វិ​ស័យ​អា​ទិ​ភាព​នា​នា​ដើម្បី​អភិវឌ្ឍ​កម្ពុ​ជា​ទាំង​ផ្នែក​សេដ្ឋកិច្ច ស្ថេរ​ភាព​ន​យោ​បាយ​ សន្ដិសុខ ធន​ធានមនុស្សសំ​រាប់​ប្រទេស​ជាតិ​ទាំង​មូល។ហើយ​សិក្ខា​សាលា​នេះ​ក៏​ជា​ការ​ផ្សារ​ភ្ជាប់​ពី​តម្រូវ​ការ​របស់​ប្រជាពល​រដ្ឋ​ក្នុង​មណ្ឌល​ទៅ​អោយ​មន្ដ្រី​ជាប់​ឆ្នោត​ផង​ដែរ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark