ថ្ងៃអង្គារ ទី22 ខែសីហា ឆ្នាំ 2017

 English

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ស្ដី​ពី​លទ្ធ​ផល​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខ​ខណ្ឌ​សន្ទស្សន៍​​នៃ​វិស័យ​អា​ទិភាព​ក្នុង​ខេត្ដ ព្រះ​វិ​ហារ

ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ ៨១នាក់ មក​ពី​ស្រុក​នា​នា​នៅ​ក្នុង​ខេត្ដ​ព្រះ​វិ​ហារ​ដែល​ក្នុង​នោះ​មាន​សិក្ខា​កាម​ស្ដ្រី​ចូល​រួម​ប្រ​មាណ ៤៨%​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិភាព ក្នុង​ខេត្ដ​ព្រះ​វិ​ហារ កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​តុលា ឆ្នាំ ២០០៩ ក្នុង​ខេត្ដ​ព្រះវិ​ហារ។

 

អ​ភិ​បាល​រង​ខេត្ដ​ព្រះ​វិ​ហារ លោក​ស្រី ខូយ ប៊ុនថាន មាន​ប្រ​សាស​ន៍​ថា រាជ​រដ្ឋា​ភិ​បាល​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី ន​យោបាយ និង​យុទ្ធ​សាស្ដ្រ​ចតុ​កោណដំណា​ក់​កាល​ទី ១រួច​មក​ហើយ​ ហើយ​ក៏​បាន​បន្ដ​ដាក់​ចេញនូវ​កម្ម​វិ​ធីនយោ​បាយ និង​យុទ្ធ​សាស្ដ្រ​ចតុកោណ​ដំ​ណាក់​កាល​ទី ២ បន្ដ​ទៀត ហើយ​សិក្ខា​សា​លា​នេះ​គឺ​ដើ​ម្បី​ផ្ដល់​ឱ​កាស​ដល់​ប្រ​ជា​ពល​រដ្ឋ​កំ​ណត់​នូវអ្វី ដែល​ជា​អាទិ​ភាពអ្វីដែល​ចាំ​បាច់​មុន​គេ នៅ​ក្នុង​មណ្ឌល​របស់​ខ្លួន។

សិក្ខា​សា​លា​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​អា​ជ្ញាធរ​ខេត្ដ និង​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ដ​នៅ​ក្នុង​មណ្ឌល​ព្រះ​វិ​ហារ​ឯក​ឧត្ដម នង ចន មក​ពី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា និង​ឯក​ឧត្ដម សុខ​ ណា​រៀន មក​ពី​គណ​បក្ស​សមរង្ស៊ី។ឯក​ឧត្ដ​មស​មាជិក​ក្រុម​ប្រឹក្សា​ខេត្ដ​ទាំង​ពី​រ​រូប​បាន​ទទួល​យក​លក្ខ​ខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ទាំង​នេះ ហើយ​ក៏បាន​សន្យា​ថា នឹង​យក​ទៅ​រាយ​ការណ៍​ជូន​ក្រុម​ប្រឹក្សា​នៅ​ពេល​ប្រ​ជុំ​ដើម្បី​ធ្វើសមា​ហរណ​កម្ម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំ​រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ ។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark