ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ស្ដី​ពី​លទ្ធ​ផល​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខខណ្ឌសន្ទស្សន៍​​នៃ​វិស័យ​អាទិភាព​ក្នុង​ខេត្ដ បន្ទាយ​មាន​ជ័យ

ប្រជា​ពល​រដ្ឋ​ប្រមាណ ៨០នាក់ មក​ពី​ស្រុក​​ផ្សេង​គ្នា និង​ក្រុង​នៅ​ក្នុង​ខេត្ដ​បន្ទាយ​​មាន​ជ័យ ដែល​ក្នុង​នោះមា​ន​សិក្ខា​កាម​​ស្ដ្រី​ចូល​រួម​ប្រមាណ ២៦% បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​​កំ​ណត់​លក្ខខណ្ឌ សន្ទស្សន៍​នៃ​វិស័យ​អា​ទិ​ភាព​ក្នុង​ខេត្ដ​បន្ទាយ​មាន​ជ័យ​ ។

អភិ​បាល​រង​ខេត្ដ​បន្ទាយ​មាន​ជ័យ លោក រៀម សារិន បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សិក្ខា​សា​លា​ថាលោក​មាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លា​អោយ​មាន​ការ​រៀប​ចំ​សិក្ខាសា​លានេះ​ឡើង​ ដែល​សិក្ខា​សា​លា​​នេះរក​ឃើញសេច​ក្ដី​ត្រូវ​ការ​ភាព​ជាក់​ស្ដែង​ដែល​ប្រ​ជា​ពល​រដ្ឋ​បាន​លើក​ឡើង ។

អ្នក​តំ​ណាង​រាស្ដ្រ ញឹក ប៊ុនឆៃ មណ្ឌល​បន្ទាយ​មាន​ជ័យ និង​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ដ​បន្ទាយ​មាន​ជ័យ​ឯក​ឧត្ដម ជង់ ប្រស៊ើដ្ឋ មក​ពីគណបក្ស​ប្រជា​ជន​កម្ពុជា ឯក​ឧត្ដម កែរ សម្ផស្ស មក​ពី​គណបក្ស​សម​រង្ស៊ី​ដែល​បាន​ទទួល​លទ្ធផ​ល​នៃ​វិស័យ​អា​ទិ​ភាព​ទាំង ១០ ហើយ​បាន​សន្យា និង​ឯក​ភាព​ទាំង​ស្រុងចំ​ពោះអ្វី​ដែល​ប្រ​ជា​ពល​រដ្ឋ​លើក​ឡើង​ដែល​សុទ្ធ​តែ​ជា​ចំនុច​សំ​ខាន់ និង​ចាំ​បាច់​ក្នុង​ការ​អភិវឌ្ឍន​ខេត្ដ ជា​ពិ​សេស​នឹង​លើក​ឡើង​នៅ​ពេល​ប្រ​ជុំ​ក្រុម​ប្រឹក្សា​ខេត្ដ។ ដោយ​ឡែក​ការ​ងា​រ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ថា្នក់​ជាតិ ប្រគល់​ជូន​ថ្នាក់​ជាតិ​ដោះស្រាយ​ ហើយ​បញ្ហា​ដែល​ទាក់​ទង​ថ្នាក់​ខេត្ដ​នោះ​ថ្នាក់​ខេត្ដ​នឹ​ង​ដោះស្រាយ​ ។

ជា​ល​ទ្ធផល​ម្ចាស់​ឆ្នោត​បាន​ពិភាក្សា​កំណត់​លក្ខខណ្ឌ​សន្ទស្សន​នៃ​វិស័យ​អា​ទិ​ភាព​ទាំង ១០ ក្នុង​ខេត្ដ​បន្ទាយ​មាន​ជ័យ​ដូច​ខាង​ក្រោមៈ

លក្ខខណ្ឌ​សន្ទស្សន​នៃ​វិស័យ​អា​ទិភា​ព​ទាំង​១០ ដែល​បាន​កំណត់​ដោយ​ម្ចាស់​ឆ្នោត​ក្នុង​ខេត្ដ​បន្ទាយ​មាន​ជ័យ​រួម​មានៈ


Share/Save/Bookmark