ថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017

 English

របាយ​ការណ៍​ស្ដី​ពី​លទ្ធ​ផល​សិក្ខា​សា​លា​ម្ចាស់​ឆ្នោត​ក្នុង​ការ​កំ​ណត់​លក្ខ​ខណ្ឌ​សន្ទស្សន៍​​នៃ​វិស័យ​អា​ទិ​ភាព​នៅ​២៤​មណ្ឌល ​(ខេត្ដ-រាជធានី)

១. សេចក្ដីផ្ដើម

រាជ​រដ្ឋា​ភិបាល​កម្ពុ​ជាអា​ណត្ដិទី៤ បន្ទាប់​​ពី​បាន​ទទួល​ការ​បោះ​ឆ្នោតផ្ដល់​សេច​ក្ដី​ទុក​ចិត្ដ​ពី​សមាជិក​រដ្ឋ​សភា​នី​តិកាល​ទី​៤ មក​រាជ​រដ្ឋា​ភិ​បាល​បាន​ចេញ​នូវ​កម្ម​វិធី​ន​យោបាយ​ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍ និង​នី​តិ​រដ្ឋ​នៅ​កម្ពុជា និង​បាន​ចេញ​នូវ​យុទ្ធ​សាស្ដ្រ​ចតុកោណ​ដំណាក់​កាល​ទី​២ ដើម្បី​អនុ​វត្ដ​កម្ម​វិធីនយោបាយ។

ទោះបីយ៉ាងណាទាំងកម្ម​វិ​ធី​នយោ​បាយ និង​យុទ្ធសា​ស្ដ្រច​តុកោណ​របស់​រាជ​រដ្ឋា​ភិបាល​មាន​លក្ខណៈ​ទូ​លំ​ទូ​លាយ​ និង​ទូទៅ​ជាជា​ង​ការ​ផ្ដោត​ទៅ​លើ​មណ្ឌល​មួយៗ និង​មិន​មាន​សូច​នាករ​ច្បាស់​លាស់​ដែល​ធ្វើឱ្យម្ចាស់​ឆ្នោត​ពិ​បាកក្នុ​ង​ការ​វាយ​តម្លៃ និង​តាមដាន​ពីការ​អនុវ​ត្ដកម្ម​វិធី​ន​យាបាយ​របស់​រាជ​រដ្ឋាភិបាល។

ដោយ​យល់​ឃើញ​ពី​តម្រូវ​ការ​នេះ ហើយ​កម្ម​វិធី​នយោបាយ និង​យុទ្ធ​សាស្ដ្រច​តុកោណ “​ដើម្បី​កំ​ណើន ការ​ងារ សមធម៌​​ប្រសិទ្ធ​ភាព” គ្រប​ដណ្ដប់​ស្ទើរគ្រប់​វិស័យ (ប្រ​សិន​បើ​មិន​គ្រប់​វិស័យ) ខុម​ហ្វ្រែលមាន​បំ​ណង​ឱ្យម្ចាស់​ឆ្នោត​ក្នុង​មណ្ឌល (ខេត្ដ​រាជ​ធានី​) គឺ​ជាអ្ន​ក​កំ​ណត់​លក្ខខ​ណ្ឌសន្ទស្សន៍​នៃ​វិស័យ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​តំ​បន់​របស់​ខ្លួន​ដើម្បី​ជម្រាប​ជូន​ដល់​អ្នក​​តំណាង​រាស្ដ្រ រាជ​រដ្ឋាភិបាល ក្រុម​ប្រឹក្សា/​គណៈអភិ​បាល​ខេត្ដ-រាជ​ធានី និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា។

ការ​កំណត់​លក្ខខណ្ឌ​សន្ទស្សន៍​នៃ​វិស័យ​អាទិភាព គឺ​ជា​ការ​កំណត់​វិស័យ​អា​ទិ​ភាព​ដែល​មាន​លក្ខណៈច្បាស់​លាស់ ហើយអាច​វា​ស់​វែង ឬ​តាម​ដាន​ពិនិត្យ​បាន​។ លក្ខ​ខណ្ឌសន្ទស្សន​គឺ​ សំ​ដៅ​ទៅ​លើ​ការអនុវត្ដ​ ឬ​សន្យា​អ្វី​មួយ​ដែល​ឆ្លើយ​សំ​ណួរ​ទាំង​នេះ គឺធ្វើ​អ្វី? ធ្វើ​នៅ​កន្លែងណា? ធ្វើ​ចំនួន​ប៉ុន្មាន? ធ្វើ​ដោយ​របៀបណា? និង​សម្រេច​បាន​នៅ​ពេល​ណា?

ចុចទីនេះដើម្បីអានអត្ថបទទាំងស្រុង​ជាភាសារខ្មែរ (PDF)

ចុចទីនេះដើម្បីអានអត្ថបទទាំងស្រុង​ជាភាសារអង់គ្លេស(PDF)

Share/Save/Bookmark