ថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ 2017

 English

គោល​ន​យោ​បាយ​យេន​ឌរ័ និង​ការ​ផ្ដល់​​អំ​ណាច​នយោបាយ​ដល់​ស្ដ្រី​នៅ​កម្ពុជា

នៅបរិបទកម្ពុជាការផ្ដល់អំណាចនយោបាយយេនឌរ័ គឺនិយាយដល់​ការ​ពង្រឹង ការ​លើក​ស្ទួ​យ និង​​ការ​ការ​ពារ​ការចូល​រួម​របស់​ស្ដ្រី​នៅ​ក្នុង​ការ​សម្រេច​ចិត្ដ​ខាង​នយោបាយ​រួម​ទាំង​ការ​ផ្ដល់​លទ្ធ​ភាព និង​ឱ​កាស​ដល់​ស្ដ្រីដើម្បី​ទទួល​បាន “អំណាចនយោបាយ” ដោយ​ត្រូវ​ខិត​ខំធ្វើ​ឱ្យ​មាន​សមភាព​រវាង​បុរស និង​ស្ដ្រី​ក្នុង​អំណាច​នយោបាយ និងការ​សម្រេច​ចិត្ដ។

ក្រៅពី​អតុល្យភាព​នៃ​សិទ្ធិ​សេរីភាព និង​អំណាច​រដ្ឋ កម្ពុជា​មាន​បញ្ហា​អតុល្យភាព​នៃការ​អនវុត្ដ​សិទ្ធិ​រវាងបុរស និងស្ដ្រី។ អ្នក​នយោ​បាយ​កម្ពុជា​ភាគ​ច្រើន​គឺ​បុរស ឯ​ស្ដ្រី​វិញ​មាន​ឱកាស​តិច​តួច​ក្នុង​ការ​ចូល​រួម​ក្នុង​ឆាកនយោ​បាយ។ ផ្នែក​ខ្លះ​នៃ​បញ្ហា​នេះ កើត​ឡើង​ដោយ​សារ​ទំនៀម​ទម្លាប់​អភិរក្ស​និយម និងវប្បធម៌​ដែល​ត្រូវបាន​គេសន្មត់ និង​ផ្ដល់​តម្លៃ​ស្ដ្រីទា​ប​ជាង​បុរស​នៅ​គ្រប់​វិស័យ​នៅ​ក្នុង​សង្គម។ ជាង​នេះ​ទៅ​ទៀត ភាព​ក្រីក្រ អវិជ្ជា ការ​រើសអើង ខ្វះ​ការ​លើក​ទឹក​ចិត្ដ និងឱកាស និង​អវត្ដ​មាន​នូវ​គោល​នយោបាយ​ជាក់លាក់​ក្នុង​ការ​លើក​កម្ពស់ និង​ផ្ដល់​ឱកាស​ដល់​ស្ដ្រី គឺជាបច្ច័យ​ដែ​ល​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​ស្ដ្រី​ក្នុងការ​ទទួល​បាន​នូវ​សមភាព និង​ផល​ចំណេញ​ពីការ​ចូល​រួម​ក្នុងវិស័យ​នយោបាយ និង​កិច្ច​ការ​សង្គម។

សូមចុចទីនេះដើម្បីអានរឿងពេញ

Share/Save/Bookmark