ថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ 2017

 English

គោល​នយោបាយ​យេនឌ័រ និងកា​រ​ផ្ដល់​អំ​ណាច​នយោបាយ​ដ​ល់​ស្ដ្រី​នៅ​កម្ពុ​ជា

ការ​ផ្ដល់​អំ​ណាច​ន​យោបាយ​យេនឌរ័  គឺ​និយាយ​ដល់​ការពង្រឹង  ការ​លើក​ស្ទួយ  និង​ការ​​ការ​​ពារ​កា​​រ​​​ចូល​​រួម​របស់ ស្ដ្រី នៅក្នុងការស​ម្រេច​ចិត្ដខាង​នយោបាយ រួម​ទាំង​ការ​ផ្ដល់​លទ្ធភាព និង​ឱ​កាស​​​ដល់​ស្ដ្រីដើ​ម្បីទទួល​បាន​“អំណាចនយោបាយ” ដោយ​​ត្រូវ​ខិត​ខំ​​ធ្វើ​ឱ្យ​​មាន​​សម​ភាព​​រវាង​បុរស និង​ស្ដ្រីក្នុង​អំណាច​នយោ​បាយ និង​ការ​​សម្រេច​​ចិត្ដ។

ក្រៅពីអតុល្យភាពនៃសិទ្ធិសេរីភាព និងអំណាចរដ្ឋ  កម្ពុជា​មានបញ្ហាអតុល្យភាព​នៃការអនុវត្ដ​សិទ្ធិ រវាង បុរស និងស្ដ្រី។ អ្នកនយោបាយកម្ពុជា ភាគច្រើនគឺបុរស ឯស្ដ្រីវិញ មានឱកាស​តិច​តួច ក្នុងការចូលរួមក្នុងឆាកនយោបាយ។ ផ្នែកខ្លះនៃបញ្ហានេះ កើតឡើងដោយសារ ទំនៀម​ទម្លាប់​​អភិរក្ស​និយម និងវប្បធម៌ដែលត្រូវបានគេសន*ត់ និងផ្ដល់តម្លៃ​ស្ដ្រី​ទាប​​ជាង​បុរស​នៅ​គ្រប់​វិស័យ​នៅក្នុងសង្គម។ ជាងនេះទៅទៀត ភាពក្រីក្រ អវិជ្ជា ការ​រើស​អើង ខ្វះការលើកទឹកចិត្ដ និង​ឱកាស និង​អវត្ដមាន​នូវគោលន​យោបាយ​ជាក់លាក់​ក្នុងការ​លើក​កម្ពស់ និង​ផ្ដល់​ឱកាស​ដល់​ស្ដ្រី គឺជាបច្ច័យដែលក្លាយ ជាឧបសគ្គសម្រាប់​ស្ដ្រី​ក្នុង​ការ​​ទទួល​បាន​នូវ​សមភាព និង​ផល​ចំ​ណេញ​​ពីការចូលរួមក្នុងវិស័យនយោបាយ និងកិច្ចការ សង្គម។


 ខាងក្រោមនេះ  គឺជាការវិភាគអំពីស្ថានភាព  និង​លទ្ធភាព​ក្នុង​ការ​ផ្ដល់​អំណាច​នយោបាយ​យេន​ឌរ័​​ក្នុងន័យធ្វើឱ្យ​មាន​សមភាពរវាងបុរស និងស្ដ្រី​ចូលរួម​ក្នុងនយោ​បាយដោយ​ឡែក​ការបោះ​ឆ្នោត។.....

សូមចុចទីនេះដើម្បីអានព័ត៌មានពិស្តា (ខ្មែរ)

 សូមចុចទីនេះដើម្បីអានអត្ថបទពិស្តា (អង់គ្លេស)

Share/Save/Bookmark