ថ្ងៃព្រហស្បតិ៍ ទី25 ខែឧសភា ឆ្នាំ 2017

 English

សេច​ក្តីប្រ​កាស​ព័ត៌​មាន​ស្តី​ពី​លទ្ធ​ផល​សិក្ខា​សា​លាស​ម្លេង​ម្ចាស់​ឆ្នោត​នៅឃុំ​ជីខ​ក្រោម ស្រុក​ស្រែ​អំ​បិល ខេត្ត​កោះ​កុង

សំបុត្រអគ្គិសនី បោះពុម្ព PDF
ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹង សមាគមអាដហុក បាន​រៀប​ចំ​សិក្​ខា​សា​លា​សម្លេង​ម្ចាស់​​ឆ្នោត​មួយ​ស្តី​ពី​ការ​កំ​ណត់​តម្រូវ​ការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំជីខក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង  កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦៣នាក់ (៤១%ជាស្រ្តី) ពី​គ្រប់​ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គ​ការ​មូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែល​ស្នើ​ឱ្យក្រុម​ប្រឹក្សា​ឃុំ​បច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់​ខាង​មុខ។
Share/Save/Bookmark