ថ្ងៃព្រហស្បតិ៍ ទី25 ខែឧសភា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តី​ពី​លទ្ធផល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​នៅ​ឃុំ​សំ​រោង​សែន ស្រុក​កំ​ពង់​លែង ខេត្ត​កំ​ពង់​ឆ្នាំង

សំបុត្រអគ្គិសនី បោះពុម្ព PDF

ដោយ​មាន​ការ​គាំ​ទ្រ​ពី គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល សហការ​ជា​មួយ​នឹង សមាគម​អា​ដ​ហុក សមាគម​ន៍​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជាក្រោម “KKKHRA”  បាន​រៀប​ចំ​សិក្ខាសាលា​ស​ម្លេង​ម្ចាស់​ឆ្នោតមួយស្តីពី ការ​កំណ​ត់​តម្រូវការ​ជាអាទិ​ភាព​ក្នុងឃុំ-​ស​ង្កាត់​ដាច់​ស្រយាល ដែល​ធ្វើឡើ​ង​នៅ​ឃុំ​សំរោ​ងសែន​ ស្រុក​កំ​ពង់​លែង  ខេត្តកំ​ពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ២០១២។ មាន​អ្នក​មានសិ​ទ្ធិបោះឆ្នោតប្រមា​ណ ៦៩នាក់ (​៧០​%​ជា​ស្រ្តី​) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ ដែលរួម​មាន តំ​ណាង​សហគមន៍ តំណាង​គណ​បក្ស​ន​យោ​បាយ​ប្រចាំឃុំ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ អាជ្ញាធរ​ភូមិ អង្គ​ការ​មូលដ្ឋាន និងប្រ​ជាពល​រដ្ឋ​នៅក្នុ​ង​ឃុំ​បាន​ចូល​រួមពិភាក្សានៅ​ក្នុង​សិក្ខា​សា​លា​នេះ។

ប្រជាព​លរដ្ឋ​ដែល​ចូល​រួម​សិក្ខា​សា​លាស្ទើ​រ​តែ ១០០% បាន​បោះ​ឆ្នោត​គាំ​ទ្រតម្រូវ​កា​រ​ជា​អាទិភាព​ទាំង​៥ នៅ​ក្នុង​ឃុំ​ ដែល​ស្នើ​ឱ្យ​ក្រុម​ប្រឹ​ក្សាឃុំប​ច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណបក្សនយោបាយ​ទទួល​យក​ដើម្បី​ដាក់បញ្ចូល​ទៅ​ក្នុង​កម្មវិធីន​យោ​បាយរបស់ខ្លួន​ក្នុង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ខា​ង​មុខ​។

សូមចុចទីនេះដើម្បីអានអត្ថបទទាំងស្រុង

Share/Save/Bookmark