ថ្ងៃពុធ ទី16 ខែសីហា ឆ្នាំ 2017

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តី​​​ពី​លទ្ធផល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​ឃុំ​ទំ​រីង ស្រុក​សណ្តាន់​ខេត្តកំពង់​ធំ

សំបុត្រអគ្គិសនី បោះពុម្ព PDF
ដោយ​មាន​ការ​គាំ​ទ្រពី គណៈ​កម្មា​ធិកា​រ​ខុម​ហ្វ្រែល សហការ​ជា​មួយ​នឹង សមាគមន៍​អាដ​ហុក និង​អង្គ​ការ​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ  បាន​រៀប​ចំ​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​មួយ ស្តីពី ការ​កំ​ណត់​តម្រូវ​ការ​ជា​អាទិភាព​ក្នុង​ឃុំ-សង្កាត់​ដាច់​ស្រ​យាល ដែល​ធ្វើ​ឡើង​នៅ​ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ខេត្ត​កំ​ពង់​ធំ  កាល​ពី​ថ្ងៃ​ទី​២១ ខែ​មី​នា  ឆ្នាំ​២០១២​។ មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រ​មាណ ៦០ នាក់ (​២៥​%​ ជា​ស្រ្តី​) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ​ ដែល​រួម​មាន តំ​ណាង​សហគមន៍ តំ​ណាងគណ​បក្ស​នយោបាយ​ប្រ​ចាំ​ឃុំ ស​មាជិក​ក្រុម​ប្រឹក្សា​ឃុំ អា​ជ្ញាធរ​ភូមិ អង្គការ​មូល​ដ្ឋាន និង​ប្រ​ជាពល​រដ្ឋ​នៅ​ក្នុង​ឃុំ​បាន​ចូល​រួម​ពិ​ភាក្សា​នៅ​ក្នុង​សិក្ខា​សា​លានេះ។

ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​រួម​សិក្ខា​សា​លាស្ទើ​រ​តែ ១០០​% បាន​បោះ​ឆ្នោត​គាំ​ទ្រ​តម្រូវ​ការ​ជា​អាទិភាពទាំង​៥ នៅក្នុង​ឃុំ ដែល​ស្នើ​ឱ្យក្រុម​ប្រឹក្សា​ឃុំប​ច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គ​ណបក្ស​នយោ​បាយ​ទទួល​យក​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង កម្ម​វិធី​ន​យោ​បាយ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ។
Share/Save/Bookmark