ថ្ងៃអង្គារ ទី18 ខែមិថុនា ឆ្នាំ 2013

 English

សេច​​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី លទ្ធ​ផល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​នៅ​ឃុំ​យ៉ា​ទុង ស្រុក​អូ​យ៉ា​ដា​​វ ខេត្ត​រត​នៈ​គី​រី

ដោយ​មាន​ការ​គាំ​ទ្រ​ពី គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល ស​ហ​ការ​ជា​មួយ​នឹង ស​មា​គមអាដ​ហុក  បាន​រៀប​ចំ​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​មួយ ស្តី​ពី ការ​កំ​ណត់​តម្រូវ​ការ​ជាអាទិភាព​ក្នុង​ឃុំ​-​សង្កាត់​ដាច់​ស្រ​យាល ដែល​ធ្វើ​ឡើង​នៅ​ឃុំ​យ៉ាទុង ស្រុក​អូ​យ៉ា​ដាវ ខេត្ត​រតនៈ​គីរី​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ២០១២។ មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រ​មាណ ៥៥​នាក់ (៣៤​%​ជា​ស្រ្តី មាន​៣២​%​ជា​ជ​ន​​ជាតិចារ៉ាយ​) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ​ ដែល​រួម​មាន តំ​ណាង​សហគមន៍ តំណាង​គណបក្ស​ន​យោ​បាយ​ប្រ​ចាំ​ឃុំ ស​មា​ជិក​ក្រុម​ប្រឹ​ក្សា​ឃុំ​ អា​ជ្ញា​ធរ​ភូមិ អង្គ​-​ការ​មូល​ដ្ឋាន និង​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​បាន​ចូល​រួម​ពិ​ភាក្សា​នៅ​ក្នុង​សិក្ខា​សា​លា​នេះ​។

ប្រ​ជា​ពល​រដ្ឋ​ដែល​ចូលរួម​សិក្ខា​សា​លា​ស្ទើរ​តែ ១០០​% បាន​បោះ​ឆ្នោត​គាំ​ទ្រ​តម្រូវ​ការ​ជា​អា​ទិ​ភាព​ទាំង​៥ នៅ​ក្នុង​ឃុំ ដែល​ស្នើ​ឱ្យ​ក្រុម​ប្រឹ​ក្សា​ឃុំ​បច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណ​បក្សន​យោ​បាយ​ទទួល​យក​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​នយោ​បាយ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ។
Share/Save/Bookmark