ថ្ងៃពុធ ទី19 ខែមិថុនា ឆ្នាំ 2013

 English

សេច​ក្តី​ប្រ​កាស​ព័ត៌​មាន ស្តី​ពី លទ្ធ​ផល​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​ឃុំ​រម្យ​ទម ស្រុក​រវៀង ខេត្ត​ព្រះ​វិ​ហារ

ដោយ​មាន​ការ​គាំ​ទ្រ​ពី​គណៈ​កម្មា​ធិ​ការ​ខុម​ហ្វ្រែល ស​ហការ​ជា​មួយ​នឹង  ស​មាគមជន​ជាតិ​ដើម​ភាគ​តិច​កួយ បាន​រៀប​ចំ​សិក្ខា​សា​លា​សម្លេង​ម្ចាស់​ឆ្នោត​មួយ ស្តី​ពី ការ​កំ​ណត់​តម្រូវ​ការ​ជាអាទិភាព​ក្នុង​ឃុំ សង្កាត់​ដាច់​ស្រ​យាល ដែល​ធ្វើឡើង​នៅ​ឃុំ​រម្យទម ស្រុក​រវៀង  ខេត្ត​ព្រះ​វិហារ  កាល​ពី​ថ្ងៃ​ទី​០៣ កុម្ភៈ ឆ្នាំ​២០១២​។ មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រ​មាណ ៦០ នាក់ (​៣០​% ជា​ស្រ្តី​ និង៦៥​%​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​) ពី​គ្រប់​ភូមិ​ក្នុង​ឃុំ ដែល​រួម​មាន តំ​ណាងសហគមន៍ តំ​ណាង​គណ​បក្ស​ន​យោបាយ​ប្រ​ចាំ​ឃុំ ស​មាជិក​ក្រុម​ប្រឹ​ក្សា​ឃុំ អាជ្ញាធរ​ភូមិ អង្គ​ការ​មូល​ដ្ឋាន និង​ប្រ​ជាពល​រដ្ឋ​នៅក្នុ​ង​ឃុំ​បាន​ចូល​រួម​ពិភាក្សា​នៅក្នុង​សិក្ខា​សា​លា​នេះ​។


ប្រ​ជា​ពល​រដ្ឋ​ដែ​ល​ចូល​រួម​សិក្ខា​សា​លា​ស្ទើរ​តែ ១០០​% បាន​បោះ​ឆ្នោត​គាំ​ទ្រ​តម្រូវ​កា​រ​ជា​អា​ទិ​ភាព​ទាំង​៥​ នៅ​ក្នុង​ឃុំ ដែល​ស្នើឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​បច្ចុប្ប​ន្នយ​ក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ និង​/​ឬ គណ​បក្ស​ន​យោបា​យ​ទទួល​យក​ដើម្បីដា​ក់បញ្ចូល​ទៅ​ក្នុង កម្មវិធី​ន​យោ​បាយ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កា​ត់​ខាងមុខ​។

សូមចុចទីនេះដើម្បីអានអត្ថបទដើមទាំងស្រុង

Share/Save/Bookmark